លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ចុះត្រួតពិនិត្យមេីលសម្ភារៈ​ និងមធ្យោបា​យ​ការិ​យាល័យអន្តរាគមន៍​ និង​តម្រួត​បទ​បញ្ជា​ និងការិយាល័យ​នគរបាលបង្ការ​ពន្លត់អគ្គិភ័យ​ និងសង្រ្គោះ​

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ​ ឆ្នាំ២០២១ បានដឹកនាំ​ក្រុម​ការងារ​ចុះត្រួតពិនិត្យមេីលសម្ភារៈ​ និងមធ្យោបា​យ​ការិ​យាល័យអន្តរាគមន៍​ និង​តម្រួត​បទ​បញ្ជា​ និងការិយាល័យ​នគរបាលបង្ការ​ពន្លត់អគ្គិភ័យ​ និងសង្រ្គោះ​ ដេីម្បី​ត្រៀមចេញអន្តរាគមន៍ជូនប្រជាលរដ្ឋ​ ហេីយបានណែ​នាំដល់កងកម្លាំង​ឲ្យយកចិត្តទុកដាក់ក្នុងការថែរក្សាសម្ភារ:និងមធ្យោបាយ​ របស់ការិយាល័យទាំងពីរឲ្យបានល្អប្រសេីរផងដែរ​ ។

ក្នុងឱកាស​នោះ​ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ បាននាំយកថវិកានិងគ្រឿងឧបភោគបរិភោគលោក​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិ​ត​ អគ្គស្នងការនគរ​បាលជាតិ​ដូចជា៖​ អង្ករ២៥គីឡូ(០៤បេ)​ ទឹកក្រូច០៤កេស​ មី០៤​កេស​ ទឹកសុទ្ធ​២០យួរ​ និងម៉ាស១០ប្រអប់ ឧបត្ថមដល់ការិ.អន្តរាគមន៍​ និងតម្រួតបទបញ្ជា​ និងការិ.នគរបាល​បង្ការ​ ​ពន្លត់អគ្គីភ័យ​ និងសង្រ្គោះ​ ដេីម្បីយកទៅប្រេីប្រាស់ផ្គត់ផ្គង់ក្នុងការិយាល័យ​ប្រចាំថ្ងៃ​ដល់កងកម្លាំងដែលប្រចាំការ២៤/២៤ម៉ោង ។សរុបថវិកាចំណាយទាំងអស់ចំនួន​ ១,៦៨០,០០០រៀល​ ​។

ជាចុងក្រោយលោកក៏បានផ្តាំផ្ញើរដល់​កម្លាំង​សមត្ថកិច្ច​ក៏​ដូចជា​សាច់​ញាតិ​បងប្អូនប្រជាពលរដ្ឋ ដោយរស់នៅមិនមានការប្រមូលផ្ដុំគ្នានោះនៅឡើយ ។ហើយធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ដោយពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពខ្លួនយើងមិនខាតបង់ថវិកានោះឡើយ​ ៕

...

ដោយ៖  វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print