ច្បាស់ហើយតាមពិតដីនៅម្ខាងផ្លូវមានខ្ទមអ្នកតា និងសាលារៀនឯនោះសោះ គឺជាដីទីទួលសុវត្ថិភាព មិនមែនដីឆ្លងផ្លូវមកខាងត្បូងជាប់ស្រែ ដែលអ្នកស្រីមេភូមិអះអាងនោះទេ

ចែករំលែក៖

ខេត្តស្ទឹងត្រែង: ក្រោយធ្វើការថតឡាយ និងថតផ្តិតរូបភាពនិងផ្តល់បទសម្ភាសន៍ គ្រប់ជ្រុងជ្រោយនៅលើដីទំនាស់ជាក់ស្តែង នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនិងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិថ្មី  សង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង។ មានករណីវិញវាតដីធ្លីមួយកន្លែង រវាងអាជ្ញាធរ ឈ្មោះថា ស៊ុំចៃ ជាមេភូមិ ភូមិថ្មី និងលោកជា ម៉ាលី ចៅសង្កាត់សាមគ្គី ជាមួយប្រជាពលរដ្ឋមួយគ្រួសារឈ្មោះមា៉ន់ ស៉ុន ដែលជាម្ចាស់ដីដែលគាត់គ្រប់គ្រងតាំងពីឆ្នាំ១៩៩៨ មកម្លេះ។ ដែលមានដីសរុបចំនួនប្រហែលជាមួយហិកតាប៉ុណ្ណោះ ដែលលោកពូឈ្មោះម៉ាន់ ស៊ុន គាត់ថែរក្សាទុកចែកឲ្យកូនៗ សម្រាប់សង់លំនៅឋាន ដែលស្ថិតនៅក្បាលស្រែជាប់និងផ្លូវទើបធ្វើថ្មី នៅចំណុចទីតាំងភូមិឃុំខាងលើ។

លោកពូមាន់ ស៉ុន ព្រមទាំងគ្រួសារពួកគាត់បានរៀបរាប់ឲ្យអ្នកសារព៍ត៌មានយើងថា: ដីមានទំនាស់ខាងលើនេះ សរុបប្រហែលជា១ហិកតាប៉ុណ្ណោះទេ នៅជាប់និងក្បាលដីស្រែរបស់គាត់ ហើយគាត់កាន់កាប់តាំងពីនៅក្មេង ក្នុងអំលុងឆ្នាំ១៩៩៨មកម្លេះ។ ហើយគាត់ថែរក្សាទុកចែកឲ្យកូនៗរបស់គាត់ ពេលដែលពួកគេធំឡើងមានគ្រួសារ សម្រាប់សង់លំនៅឋាន បំបែកគ្រួសារ។ លោកពូស៉ុន បានបញ្ចាក់ថា ស្រាប់តែក្នុងខែ១១ ឆ្នាំ២០២១នេះ ក្រុមការងារសូរិយោដីខេត្តចុះវាស់វែង ជាប្រព័ន្ធចេញប័ណ្ណរឹងឲ្យពលរដ្ឋ ស្រាប់តែអ្នកស្រីមេភូមិឈ្មោះថា ស៊ំុចៃ មកហាមឃាត់ថាជាដីពាក់ព័ន្ធ មិនឲ្យក្រុមការងារវាស់ទេ ថាជាដីទីទួលសុវត្ថិភាពទៅវិញ រដ្ឋរក្សាទុកមានចុះបញ្ចីនៅសង្កាត់អស់ហើយ។

ហើយនៅថ្ងៃទី០៣ ខែធ្នូ នេះតែម្តង ស្រាប់តែអ្នកស្រីថា ស៊ុំចៃ មកម្តងទៀតថាមកវាស់ដីគាត់ យកទុក្ខជាទីទួលសុវត្ថភាព តាមការបញ្ជាលោកជា ម៉ាលី ចៅសង្កាត់សាមគ្គី តែត្រូវក្រុមគ្រួសារលោកពូម៉ាន់ ស៉ុន និងប្រជាពលរដ្ឋក្នុងភូមិ បានដឹងឮថាជាដីរបស់គាត់ពិតមែននោះ និងខ្លះទៀតប:ពាល់ដីគាត់ខ្លះដែរនោះក៍ផ្ទុះការតវ៉ា ហាមឃាត់មិនឲ្យមេភូមិនោះវាស់ទេ ថាចាំដោះស្រាយគ្នារួចឬសម្រួល ដោយវិធីណាមួយនោះ ព្រោះដីទីទួលសុវត្ថិភាពនៅម្ខាងផ្លូវនោះទេ។ 

ជុំវិញរឿងនេះលោកជា ម៉ាលី ចៅសង្កាត់សាមគ្គី បានឲ្យដឹងដែរថា: ដីនៅទីនោះជាដីទីទួលសុវត្ថិភាពមែន ជំនាន់មេឃុំចាស់ហើយមកដល់ពេលនេះលោកថា មកដល់ពេលនេះលោកក៍អត់ច្បាស់ដែរ មានតែមេភូមិទេបានដឹងច្បាស់។ តែលោកនិយាយថា:ដីនោះបានចុះបញ្ជីក្នុងសង្កាត់អស់ហើយ មិចអាចឲ្យទៅលោកម៉ាន់ ស៉ុន និងបានទេ ព្រោះវាជាដីទីទួលសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅទីនោះដឹងច្បាស់មានក្រដាសស្នាម ផ្តិតមេដៃទុកថាជាទីទួលសុវត្ថិភាពថែមទៀត ដែលទុកសម្រាប់ជម្លៀសពលរដ្ឋពេលជួបគ្រោះធម្មជាតិ នូវរដូវវស្សាមកដល់។

អ្នកស្រីថា ស៊ុំចៃ មេភូមិ ភូមិថ្មីផ្តល់បទសម្ភាសន៍ទាំងមិនច្បាស់ដែរនោះថា: ដីនេះគេថែរក្សាទុកយូហើយ តាំងពីជំនាន់មេឃុំចាស់ ទុកសម្រាប់ទីទួលសុវត្ថិភាព តែទំហ៊ុំផ្ទៃដីនោះមានប៉ុន្មាន ហើយព្រំប្រទល់ខាងលិច ខាងកើត ខាងជើង ខាងត្បូង ទល់ណាខ្លះ អ្នកស្រីឆ្លើយថាអត់សូវច្បាស់ដែរ ដឹងថាដីនិងហើយ ទីទួលសុវត្ថិភាពដែលបានចុះបញ្ជីក្នុងសាលាឃុំតែប៉ុណ្ណោះ។

គួររំលឹកថា: ពលរដ្ឋរស់នៅទីនោះក៍បានបញ្ជាក់ដែរថា ដីទីទួលសុវត្ថិភាពនោះនៅម្ខាងផ្លូវ ដែលធ្វើសាលារៀន និងមានខ្ទមអ្នកតានោះហើយ មិនមែនឆ្លងផ្លូវមកលើដីលោកពូស៉់ុន ឆ្លងផ្លូវមកខាងនោះទៀតទេ។ ដើមហេតុដោយលោកចៅសង្កាត់បានទិញដីពីឈ្មោះម៉ៅ៣០ម៉ែត្រ ក្នុងតំលៃ( ៣រយដុល្លា) ហើយលោកពូស៉ុន ក៍បានសម្រួលប្រគល់ឲ្យដីទៅលោកចៅសង្កាត់៣០ម៉ែត្របន្ថែមទៀតរួចហើយ។ ក្រោយមកឈ្មោះ ម៉ៅ នោះលក់ឲ្យអ្នកផ្សេង យកលុយ៣រយដុល្លានោះ មកឲ្យលោកចៅសង្កាត់វិញ ឃើញដូច្នេះលោកពូស៉ុន ក៍បានដកដីគាត់ឡើងវិញដែរ ទើបធ្វើឲ្យអ្នកស្រីថា ស៊ុំចៃ មេភូមិ ភូមិថ្មីនោះ កើតរឿងទាមទាចង់បានដីលោកពូទាំងអស់តែម្តងទៅ យកល:ថាយកធ្វើទីទួលសុវត្ថិភាព។ 

សូមបញ្ជាក់ថា: នៅល្ងាចម៉ោងប្រមាណជាង៤ ល្ងាច ថ្ងៃខែដដែល ស្រាប់តែលោកស្រីថា ស៊ុំចៃ មេភូមិ ភូមិថ្មី ស្រាប់តែខលមកគម្រាមរកប្តឹងអ្នកសារព័ត៌មានយើង ក្រោយការចុះផ្តិតរូបភាព ធ្វើបទសម្ភាសន៍ និងឡាយរួចរាល់មក ទៅលើក្រុមគ្រួសារលោកពូម៉ាន់ ស៉ុន រួមទាំងប្រជាពលរដ្ឋ និងប្រជាការពារភូមិ និងជាមួយអ្នកស្រីមេភូមិផ្ទាល់ នៅលើដីទំនាស់នេះតែម្តង។ ដែលក្នុងការឡាយរបស់អង្គភាពទូរទស្សន៍ស្លឹករឹត ថា:ឲ្យទម្លាក់វិញបើមិនទម្លាក់ទេប្រយ័ត្ន អ្នកស្រីប្តឹង ព្រោះឡាយ និងចុះផ្សាយទៅ វាធ្វើឲ្យប:ពាល់ ដល់រូបគាត់ជាមេភូមិ និងលោកចៅសង្កាត់ ថាអត់ដឹងគេថតសម្ភាស៍ឡាយទៅវិញ។ ក្រោយមកគាត់ថាគេកំពង់ដោះស្រាយហើយ គាត់សួរទៀតថា តើគេជួលឲ្យលុយប៉ុន្មានទៅ បានមកថតផ្សាយ ថតឡាយផ្តេសផ្តាសដូច្នេះ ក្រោយមកអ្នកស្រីមេភូមិបញ្ចាក់ថា ឥលូវគេដោះស្រាយចប់ហើយ។ លោកពូម៉ាន់ ស៉ុន បញ្ចាក់ទៀតថាអ្នកស្រីមេភូមិ និងលោកចៅសង្កាត់ បានចុះមកផ្ទាល់ រួមទាំងប្រជាការពារភូមិ មកដោះស្រាយសម្រួលបញ្ចប់ហើយ តែមុនបញ្ចប់ក៍ជជែកឡើងតឹងសសៃករផងដែរ ព្រោះក្រោយការចុះថតផ្សាយនិងឡាយ របស់អ្នកសារព័ត៌មានរួចមក ដោយមិនប:ពាល់ដីទំនាស់នេះទេ គាត់ថាអ្នកស្រីមេភូមិចេះតែដើចង្អុល គ្មានការពិតធ្វើឲ្យខូចប្រយោជន៍

និងអាក់ខានក្នុងការវាស់វែងរបស់មន្ត្រីជំនាញ។ដោយ:មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print