ករណីឆ្លងកូវីដ១៩ កើនឡើងខ្ពស់មិនធ្លាប់មានទៅលើកុមារក្រោមអាយុ៥ឆ្នាំនៅអាហ្វ្រិកខាងត្បូង

ចែករំលែក៖

មកទល់ពេលនេះ កូវីដ-១៩មិនសូវប៉ះពាល់ដល់កុមារមានអាយុតិចនោះឡើយ ប៉ុន្តែពេលនេះមានសញ្ញាឆ្លងកើនឡើងខ្ពស់ទៅលើកុមារអាយុក្រោម៥ឆ្នាំនៅអាហ្វ្រិកខាងត្បូង ដែលជាប្រទេសកំពុងប្រឈមការឆ្លងរាលដាលវីរុសបំប្លែងថ្មី Omicron ។ ទីប្រឹក្សារដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបានឱ្យដឹងថា វីរុសបំប្លែងថ្មី Omicron អាចឆ្លងរាលដាលខ្ពស់នៅក្នុងប្រទេសនេះ ហើយកុមារក្រោមអាយុ៥ឆ្នាំបានចូលមន្ទីរពេទ្យកើនឡើងក្រោយការឆ្លងកូវីដ-១៩។ ការឆ្លងកើនឡើងគួរឱ្យប្រកាសអាសន្ននេះអាចនឹងដាក់សង្គ្រាមប្រឆាំងកូវីដ-១៩ ក្នុងដំណាក់កាលថ្មី ក្នុងពេលវីរុសបំប្លែងថ្មី Omicron កំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័សដល់បណ្តាប្រទេសជុំវិញពិភពលោក។ ក្រុមអ្នកឯកទេសសុខាភិបាលអាហ្វ្រិកខាងត្បូង បានឱ្យដឹងថា «ចំនួនអ្នកជំងឺកូវីដ-១៩ត្រូវចូលសម្រាកព្យាបាលកើនឡើងខ្ពស់ ដោយកុមារអាយុក្រោម៥ឆ្នាំឈរលំដាប់ទីពីរ បន្ទាប់ពីក្រុមមនុស្សមានវ័យពី៦០ឆ្នាំឡើងឈរលំដាប់ទីមួយ»៕ ដោយសាធី
រូបថត៖Getty.


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print