ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ ត្រូវប្រជាពលរដ្ឋដេញស្ទាក់ចាប់បានវាយឡើងទ្រម រួចហៅសមត្ថកិច្ចមកយកទៅប៉ុស្តិ៍ចោមចៅដើម្បីធ្វើការសាកសួរបន្ទាប់ពីរូបគេសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋបានសម្រេចហើយរត់មិនរួច។
ហេតុការណ៍នេះកាលពីវេលាម៉ោង ១០យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលក្រោយបន្ទាយ៩១ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ដួន ភារ៉ន អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ភូមិកើតហេតុ មានស្រុកកំនើតនៅភូមិព្រែកប្រសព្វ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឮសំលេងមនុស្សកំពុងធ្វើអ្វីនៅខាងក្រៅផ្ទះលក់ដូរចាប់ហួយ ហើយប្រជាពលរដ្ឋក្បែរផ្ទះកើតហេតុ បានទូរស័ព្ទទៅប្រាប់ម្ចាស់ផ្ទះ។ បន្ទាប់មកម្ចាស់ផ្ទះបានចេញតាមទ្វារក្រោយផ្ទះរួមនឹងប្រជាពលរដ្ធចេញដេញតាមចាប់ ប្រផាប់ប្រភីង បានម្នាក់ព្រួតវាយទ្រមខ្លួនទើបរាយការណ៍ទៅសមត្ថកិច្ចយកទៅធ្វើការសាកសួរនិង២នាក់ទៀតរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។
ក្រោយពេលសាកសួរសមត្ថកិច្ចបានកសាងសុំណំរឿងបញ្ជូនជនសង្ស័យមកជំនាញព្រហ្មទណ្ឌខណ្ធ ដើម្បីចាត់ការតាមច្បាប់៕


ដោយ៖ សុខា សែនជ័យ
...