ការឆ្លងរាលដាលកូវីដ-១៩បាន កើនឡើងនៅអាមេរិក ដោយបានបន្ថែមគំនាបទៅលើមន្ទីរពេទ្យនៅអាមេរិកដែលពោពេញដោយអ្នកជំងឺកូវីដ-១៩ ។ នៅពេលនេះមានរដ្ឋចំនួន៦នៅអាមេរិក បានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង។ ប៉ុន្តែក្រុមអ្នកជំនាញអាមេរិកបានបញ្ជាក់ថា វីរុសដែលតា គឺជាការគំរាមកំហែងធំជាងគេនៅអាមេរិកនារដូវរងានេះ។ នៅពេលនេះរដ្ឋដែលបានរកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មី Omicron ស្ថិតនៅក្នុងរដ្ឋ New Jersey, Maryland, Missouri, Nebraska, Pennsylvania និង Utah។ ក្នុងពេលជាមួយគ្នានេះរដ្ឋ Missouri កំពុងតែរង់ចាំការបញ្ជាក់ពីCDC ស្តីពីករណីឆ្លងកូវីដ-១៩ នៅក្នុងតំបន់ St Louis មានប្រវត្តិធ្វើដំណើរជាច្រើនក្នុងទឹកដីអាមេរិក។ ពាក់ព័ន្ធករណីឆ្លងកូវីដ-១៩ បំប្លែងថ្មី ដែលតានៅទឹកដីអាមេរិកវិញ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មានមនុស្សសរុប ១៤៧,៤៣៤នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ១,៣៥២នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឱ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៩,៨៧៨,០៤៩ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨០៨,១១៦នាក់ និងជាសះស្បើយឡើងសរុប ៣៩.៤៦លាននាក់។ សម្រាប់ចំនួនប្រជាជនសរុបដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់៕ដោយសាធី
រូបថត៖The Chronicle/VNA.