លោក ជា ច័ន្ទបរិបូរណ៌ : ពាក្យសច្ចា ឆ្លុះបញ្ចាំងដោយសកម្មភាព

ចែករំលែក៖

ភ្នំពេញ : លោក ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានសរសេរថា, «នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើសច្ចាយ៉ាងច្បាស់នៅចំពោះមុខព្រះសព របស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ថា៖ «…ចំពោះសម្តេចឪ ទូលបង្គំនឹងការពារព្រះរាជបល្ល័ង្ក ការពាររាជានិយម ការពារសម្តេចម៉ែ ការពារព្រះមហាក្សត្រ។ សូមព្រះអង្គកុំព្រួយព្រះទ័យ។ ទូលបង្គំសច្ចាចំពោះព្រះវិញ្ញាណក្ខ័ន្ធព្រះអង្គ សូមព្រះអង្គកុំបារម្ភ សូមព្រះអង្គយាងទៅកាន់សុគតិភព។ ទូលបង្គំនឹងការពារ…..»។

លោករដ្ឋលេខាធិការបានបន្តថា, ព្រះមហាក្សត្រ ព្រះរាជទានងាជា { តេជោ } ក្នុងប្រវត្តិសាស្ត្រកម្ពុជាគិតមកដល់បច្ចុប្បន្ននេះមានតែ ៣ នាក់តែប៉ុណ្ណោះ គឺ ៖ តេជោមាស តេជោយ៉ត និងតេជោ ហ៊ុនសែន។
ងាជា {តេជោ} ក្នុងប្រវត្តិសាស្ត្រកម្ពុជា ព្រះមហាក្សត្របានព្រះរាជទានទៅលើមេទ័ពដ៏អង់អាចការពារព្រះនគរ និងស្មោះត្រង់ចំពោះរាជបាល័ង្គ ។
មុនព្រះបរមរតនកោដ្ឋ យាងចូលទីវង្គត ព្រះអង្គបានព្រះរាជទានងារជាតេជោជូនដល់សម្តេចហ៊ុនសែនដែលមានងារថា៖ { សម្តេច អគ្គមហាសេនាបតី តេជោហ៊ុនសែន }។
លោកបន្តថា, នៅក្នុងវប្បធម៌ អារិយធម៌ខ្មែរ ពាក្យថា អគ្គមហាសេនាបតី គឺជាសេនាកំពូលគ្មានគូបៀប របស់ព្រះរាជជា ។
បើយើងមើលទង្វើរនិងសកម្មភាពសម្តេច អគ្គមហាសេនាបតី តេជោហ៊ុនសែន តាំងពីភាពជាយុវជន សម្តេចតេជោបានដង្ហែរតាមព្រះតំរិះរបស់អតីតព្រះមហាក្សត្រ ក្នុងការចូលព្រៃម៉ាកគី ដើម្បីតស៊ូរយកអំណាចថ្វាយសម្តេចឪរហូតពលីចក្ខុម្ខាង ក្នុង ១០៥ សមរភូមិ ។
ក្នុងតំណាក់កាលរកសន្តិភាព សម្តេចតេជោបានពុះពារ ជំនះ រាល់ការលំបាកស្មុកស្មាញ គ្រប់ឧបសគ្គ ជាមួយសម្តេចឪដើម្បីរកសន្តិភាពជូនប្រទេសជាតិ ដែលសម្តេចតេជោនិងសម្តេចគតិព្រឹទ្ធបណ្ឌិត បានទទួលការសព្វព្រះរាជហឫទ័យបំផុត ដែលសម្តេចឪ សម្តេចម៉ែ មានព្រះរាជបន្ទូលដោយផ្ទាល់ថា កូនធម៌របស់ព្រះអង្គ។
យើងនៅចាំបានថា សម្តេចតេជោ បាននាំបុត្រា បុត្រី របស់សម្តេចចូលក្រាបបង្គំគាល់ព្រះមហាក្សត្របច្ចុប្បន្ម ដោយទូលថ្វាយព្រះអង្គថា មុននិងជនណាផ្តួលរំលំព្រះមហាក្សត្រ ត្រូវកន្លងខ្មោច គ្រួសារ និង ហ៊ុនសែនជាមុនសិន។

អ្វីមួយដែលជាការគោរពថែមទៀតនោះក្រោយពីសម្តេចឪយាងចូលទីវង្គត សម្តេចតេជោបានរៀបចំកម្មវិធីបុណ្យថ្វាយព្រះអង្គបានយ៉ាងសាកសមបំផុតដែលផ្ទុះការកោតសរសើរយ៉ាងខ្លាំងពីប្រជាជនកម្ពុជានិងបរទេស រហូតមានប្រទេសថៃបានមករៀនសូត្រជាគំរូសម្រាប់រៀបចំព្រះមហាក្សត្ររបស់គេថែមទៀត។

សកម្មភាពសម្តេចតេជោចំពោះពាក្យសច្ចារបស់សម្តេចមុខព្រះបរមសព សម្តេចឪ បានឆ្លុះញ្ចាំងជាបន្តបន្ទាប់ចំពោះការយកចិត្តទុកដាក់ដល់ព្រះរាជវង្សានុវង្ស ជាក់ស្តែងនាពេលនេះ ព្រះសពសម្តេចក្រុមព្រះ ត្រូវបានសម្តេចតេជោរៀបចំថ្វាយព្រះអង្គ បានយ៉ាងសាកសមជាទីបំផុត ដែលធ្វើអោយព្រះវិញ្ញាណក្ខន្ធ សម្តេចឪ និងសម្តេចក្រុមព្រះយាងទៅកាន់ឋានព្រះបរមសុខដ៏ខ្ពង់ខ្ពស់បំផុត ។

លោក ជា ច័ន្ទបរិបូរណ៌ បានលើកឡើងថា, កាលពីឆ្នាំ ឆ្នាំ២០០៧ នៅកូឡាឡាំពួរ នៅហាងកាហ្វេមួយសម្តេចក្រុមព្រះបានមានបន្ទូលមកខ្ញុំ……….ខ្ញុំស្លាប់ទៅក៏មិនដឹងជាអ្នកណាធ្វើបុណ្យធ្វើទានអោយខ្ញុំដែរ។

ក៏ប៉ុន្តែ ពេលនេះសម្តេចតេជោបានរៀបចំថ្វាយព្រះអង្គបានយ៉ាងខ្ពង់ខ្ពស់បំផុត ប្រកបដោយខ្ពង់ខ្ពស់ណាស់។

នេះបង្ហាញថា ងារជា {តេជោ} ដែលសម្តេចតេជោទទួលបានគឺពិតជាសាកសមនិងក្តីសង្ឃឹមសម្រាប់ព្រះរាជាណាចក្រមួយនេះ។

សូមព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះយាងទៅកាន់ព្រះបរមសុខដ៏ខ្ពស់ខ្ពស់បំផុត។
ទូព្រះបង្គំសូមថ្វាយព្រះអាល័យ ៕

...

ដោយ : លោក ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print