ភ្នំពេញ៖ គណៈសង្ឃនាយក និងតាងនាមឱ្យសម្ដេច ព្រះ រាជាគណៈ ព្រះមេគណ ព្រះអនុគណ មន្ត្រីសង្ឃ គ្រប់ ឋានានុក្រម គណៈមហានិកាយ បានប្រកាសគាំទ្រការ លើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រីនៅពេលអនាគត។
សូមបញ្ជាក់ដា, ក្នុងញាត្តិគាំទ្រ ដែលអង្គភាព”នគរដ្រេហ្គន” ទទួលបាននៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ គណៈសង្ឃនាយកគណៈមហា និកាយបានចាត់ទុកលោក ហ៊ុន ម៉ាណែត ជាមនុស្សមា្នក់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំង ចំណេះដឹងសមត្ថភាព ទេពកោសល្យ សីលធម៍ ដែលទទួលបានការគោរពកោតសរសើរ និងការស្រឡាញ់រាប់អាន ពីសំណាក់ពុទ្ធសាសនិកជន និងព្រះសង្ឃខ្មែរ ហើយបាននឹងកំពុងរួមចំណែកដឹកនាំយ៉ាងសកម្មក្នុង បេសកកម្មដើម្បីជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនកម្ពុជា។
គណៈសង្ឃនាយកជឿជាក់លើការសម្រេចរបស់សម្តេច តេជោក្នុងការគាំទ្រ លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋ មន្ត្រីនាថ្ងៃអនាគត។
សូមជម្រាបជូនបន្តថា, ក្នុងញាត្តិគាំទ្រនោះគណៈសង្ឃនាយកលើកឡើងថា៖ «គណៈសង្ឃនាយក សម្តេច ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ មន្ត្រីសង្ឃគ្រប់ ឋានានុក្រម សូមធ្វើ ការប្តេជ្ញាចិត្ត ចូលរួមគ្រប់សកម្មភាពដោយឥតងាករេ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព ស្ថិភាពសង្គម សណ្ដាប់ធ្នាប់សាធារណៈ ឯករាជ្យភាព អធិបតេយ្យភាពជាតិ និងបន្តអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាពនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំង មានជំនឿយ៉ាងមុតមាំថា លោក បណ្ឌិត ហ៊ុន ម៉ាណែត ពិតជាឥស្សរជនខ្មែរដែលសក្តិសមជា នាយករដ្ឋ មន្ត្រីនៃកម្ពុជា នាពេលអនាគត» ។
ថ្លែងក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់នូវហេដ្ឋារចនា
សម្ព័ន្ធក្នុងខេត្តព្រះសីហនុកាលពីព្រឹកមិញ សម្ដេចតេជោ
ហ៊ុន សែន បានប្រកាសគាំទ្រកូនប្រុសច្បងរបស់
សម្តេចគឺ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋ
មន្ត្រីតពីសម្តេចដោយការបោះឆ្នោត ។
លោក ហ៊ុន ម៉ាណែត អាយុ៤៤ឆ្នាំ គឺជាកូនប្រុសច្បង របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិបណ្ឌិត។ លោកជាជនជាតិកម្ពុជាដំបូងដែលបញ្ចប់ការសិក្សា នៅឯបណ្ឌិតសភាយោធា West Point របស់ សហរដ្ឋអាមេរិក និងជាបណ្ឌិតសេដ្ឋកិច្ច នៃសកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេស ផងដែរ។ បច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត មានឋារន្តរស័ក្កិ ជាឧត្តមសេនីយ៍ឯកផ្កាយ៣ កាន់តួនាទីជាអគ្គមេ បញ្ជារងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោកនៃកង យុទ្ធពលខេមរភូមិន្ទ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត មានប្រជាប្រិយភាពខ្លាំង ដែលមិនអាចធ្វើអោយបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ថ្នាក់ដឹកនាំគ្រប់ស្ថាប័ន ឃ្លាតឆ្ងាយមនោសញ្ចេតនាបានឡើយ គឺលោកសក្តិសម ជាថ្នាក់ដឹកនាំ គួរអោយគោរព ៕