ស្រវឹងស្រាជោគជាំបើករថយន្តឡើងលើឃឿនបុកដើមឈើបណ្តាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំបានបើករថយន្តក្នុងល្បឿនលឿនរេចង្កូតឡើងលើឃឿន និងបុកដើមឈើធំមួយដើមពេញទំហឹង បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខទាំងស្រុងតែមិនបណ្ដាលឲ្យអ្នកបើករថយន្ដរងរបួសនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង១៥នាទីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ នៅចំណុចមុខបុរីពិភពថ្មី តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក TOYOTA RAV4 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2l -4346 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រាជោគជាំបើកតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនរេពេញផ្លូវ ពេលមកដល់ចំណុចកើតហេតុបានរេចង្កូតទៅខាងឆ្វេងដៃឡើងឃឿន និងបុកដើមឈើធំមួយដើមពេញទំហឹង បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខទាំងស្រុង សំណាងល្អមិនមានអ្នករងរបួស ។ បន្ទាប់ពីបង្កហេតុបុរសដែលជាអ្នកបើករថយន្តបានគេចខ្លួនបាត់ ដោយមិនមានរងរបួសនោះដែរ ដោយសារតែផ្ទុះពោងការពារសុវត្ថិភាព។

ក្រោយមកសមត្ថកិច្ចជំនាញបានចុះមកវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំចាត់ការតាមនីតិវិធី៕

បុក៣

បុក១

បុក២

ដោយ៖ ព្រែកជ័យ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print