សម្តេចតេជោ ហ៊ុន សែន បានថ្លែង ប្រតិកម្មនឹងសម្តីលោក ង៉ូវ ស៊ុនជាន មេបញ្ជាការការពារព្រំដែនវៀតណាម ដែលថ្លែងក្នុងសន្និសីទព័ត៌មាន នៅទីក្រុងហូជីមិញ ដែលឱ្យទប់ស្កាត់ការ រាតត្បាតជំងឺកូវីដ១៩ ពីកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែង ប្រតិកម្មនឹងសម្តីលោក ង៉ូវ ស៊ុនជាន មេបញ្ជាការការពារព្រំដែនវៀតណាម ដែលថ្លែងក្នុងសន្និសីទព័ត៌មាន នៅទីក្រុងហូជីមិញ ដែលឱ្យទប់ស្កាត់ការ រាតត្បាតជំងឺកូវីដ១៩ ពីកម្ពុជា។

សម្តេចតេជោ បានថ្លែងថា សម្តេចមិន អាចទទួលយកបានការថ្លែងនេះឡើយ។ បច្ចុប្បន្នជាបាបកម្មឬយ៉ាងណា។
សម្តេចតេជោ បានចោទសួរថា ការរាតត្បាតជំងឺកូវីដ១៩ នៅវៀតណាម។ សម្តេចតេជោ ហ៊ុន សែន ប្រតិកម្ម និង ទទួលយកមិនបានចំពោះសម្ដីមេទ័ព ព្រំដែនវៀតណាម ដែលបាននិយាយថា កម្ពុជាជាប្រភពនាំឱ្យឆ្លងមេរោគកូ វីដ១៩ទៅវៀតណាម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដីមេទ័ពព្រំដែនវៀតណាម បានផ្តល់នូវ ការឈឺចាប់ដ៏ខ្លាំងក្លាមួយសម្រាប់សម្ដេច។ សម្តេចតេជោ បានបញ្ជាក់ថា សម្ដេចមិន ប្រឆាំងវៀតណាមទេ តែសម្តីរបស់មេទ័ពវៀតណាមរូបនេះ ជាការប្រមាថចំពោះប្រជាពលរដ្ឋកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចបានស្នើរដ្ឋាភិបាលវៀតណាមឱ្យ ដកតំណែងមេទ័ពព្រំដែនរូបនេះ តែ រដ្ឋាភិបាលដកចេញពីព្រំដែន យកទៅ ធ្វើជាអនុរដ្ឋមន្រ្តីការពារជាតិវៀតណាម។

សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាគ្រោងសាងសង់មជ្ឈមណ្ឌលព្យាបាលកូវីដ១៩ មួយទំហំធំ ដែលអាចដាក់មនុស្សបានរាប់ម៉ឺននាក់ និងផ្នែកសង្គ្រោះបន្ទាន់រាប់រយគ្រែ ដើម្បីផ្ទេរអ្នកជំងឺចេញពីពហុកីឡដ្ឋានអូឡាំពិក ទុកបម្រើដល់វិស័យកីឡាវិញ។
ដោយឡែក ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបញ្ជាក់ថា ភាគីចិនយកចិត្តទុកដាក់ខ្ពស់លើប្រសាសន៍សម្តេចតេជោ ស្តីពីគម្រោងបង្កើតរោងចក្រផលិតវ៉ាក់សាំង ហើយអំឡុងពេលនេះក្រុមហ៊ុនស៊ីណូហ្វាមចិនកំពុងធ្វើការជាមួយក្រសួងសុខាភិបាលកម្ពុជា ប្រហែលឆ្នាំក្រោយពលរដ្ឋកម្ពុជា អាចប្រើប្រាស់វ៉ាក់សាំងផលិតនៅកម្ពុជាបាន។

នេះជាការថ្លែងរបស់ ខណ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹង លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ និង សាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង នៅ
ព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print