Sporting Lisbon ស្ថិតក្នុង​ចំណោម​ក្លិប​ទាំង៨​ដែល​ដាក់​ទណ្ឌកម្ម​ដោយ UEFA

ចែករំលែក៖

ក្លិបជើងឯកលីកកំពូលព័រទុយហ្គាល់ Sporting Lisbon គឺជាក្លិបមួយក្នុងចំណោមក្លិបចំនួន៨ដែលត្រូវបានពិន័យដោយ UEFA ចំពោះការរំលោភបំពានផ្នែកហិរញ្ញវត្ថុ (FFP)។ ក្លិប Sporting ត្រូវបានពិន័យជាប្រាក់ចំនួន២៥០,០០០អឺរ៉ូ ខណៈដែលគូប្រជែងក្នុងលីក Porto ត្រូវបានពិន័យជាប្រាក់ចំនួន៣០០,០០០អឺរ៉ូ។

ក្លិបមានពេលរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ដើម្បីបង់ថ្លៃហួសកាលកំណត់ បើមិនដូច្នេះទេ ប្រឈមនឹងការហាមឃាត់ពីការប្រកួត UEFA។ Sporting បាន​ឈាន​ទៅ​វគ្គ​បន្ត​នៃ​ក្រប​ខ័ណ្ឌ Champions League រដូវ​កាល​នេះ។

ក្លិបចំនួន៦ផ្សេងទៀតដែលត្រូវបានដាក់ទណ្ឌកម្មគឺ Real Betis របស់អេស្ប៉ាញ, Astana របស់កាហ្សាក់ស្ថាន, CFR Cluj របស់រូម៉ានី, CSKA Sofia របស់ប៊ុលហ្គារី, Mons Calpe របស់ Gibraltar និង Santa Clara របស់ព័រទុយហ្គាល់។

សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានប្រកាសថា ក្លិបទាំង៨ត្រូវបានដាក់ទណ្ឌកម្មដោយសារតែ “ការមិនអនុលោមតាមតម្រូវការ, មិនបង់ប្រាក់ហួសកាលកំណត់” របស់ពួកគេ។

សេចក្តីថ្លែងការណ៍មួយពីស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបបានព្រមានថា ពួកគេប្រឈមមុខនឹងការដាក់ទណ្ឌកម្មបន្ថែម ប្រសិនបើពួកគេមិនបានបង់ប្រាក់លើសកំណត់នោះ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “ការដកចេញតាមលក្ខខណ្ឌពីការចូលរួមក្នុងការប្រកួតនៅ UEFA ដែលពួកគេនឹងមានលក្ខណៈគ្រប់គ្រាន់ក្នុង៣រដូវកាលបន្ទាប់ លុះត្រាតែពួកគេអាចបញ្ជាក់បានត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ថា ពួកគេបានបង់ថ្លៃហួសកាលកំណត់”។

គួរបញ្ជាក់ថា ក្លិប Sporting Lisbon បានប្រកួតឈ្នះក្រុមម្ចាស់ផ្ទះ Benfica កាលពីរាត្រីថ្ងៃសុក្រ ទី៣ ខែធ្នូ ក្នុងលទ្ធផល៣ទល់១។ ជ័យជម្នះនេះធ្វើឲ្យក្រុម Sporting ឡើងទៅឈរចំណាត់ថ្នាក់លេខ២ មាន៣៥ពិន្ទុស្មើពិន្ទុជាមួយក្រុម Porto ដែលមាន៣៥ពិន្ទុដូចគ្នា ប៉ុន្តែ Porto មានគ្រាប់បាល់ចំណេញច្រើនជាង ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print