ខេត្តព្រះសីហនុ៖ នេះបេីយោងតាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅរសៀល ថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ សូមថ្លែងអំណរអរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ ដែលបានឧបត្ថម្ភម៉ូតូ ចំនួន ២គ្រឿង ម៉ាក់ហុងដា Wave សេរីឆ្នាំ២០២២ ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម នៃអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង សំរាប់ល្បាត រក្សារសុវត្ថិភាព និងសន្តិសុខ ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ នៅក្រុងកោះរ៉ុង ។
នាឱកាសប្រគល់ម៉ូតូខាងលេីនេះដែរ លោកវរសេនីយ៍ឯក ស្រ៊ុន វី នាយការិយាល័យ ភស្តុភារ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តំណាងឱ្យលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកឧកញ៉ា ទៀ វិចិត្រ ដែលតែងតែយកចិត្តទុកដាក់ និងឧបត្ថម្ភមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តាំងពីកន្លងមករហូតមកដល់បច្ចុប្បន្ន សំរាប់ប្រើប្រាស់ក្នុងកិច្ចការពារ រក្សារសុវត្ថិភាព និងសន្តិសុខ ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងខេត្តព្រះសីហនុ។
ជាចុងក្រោយ លោកស្នងការ សូមជូនពរលោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ ជៀសផុតពីជំងឺដង្កាត់ផងទាំងពួង និងបានប្រកបដោយពុទ្ធពរទាំងឡាយ បួនប្រការគឺ អាយុ វណ្ណៈ សុខ: ពលៈគប្បីភ្លៀងឃ្លាតឡើយ៕
ដោយ៖សហការី