អ្នកបង្កើតវ៉ាក់សាំង AstraZeneca ៖ អនាគតជំងឺឆ្លងអាចសម្លាប់មនុស្សច្រើនជាងកូវីដ-១៩ទៅទៀត

ចែករំលែក៖

តាមការលើកឡើងរបស់លោកស្រី Sarah Gilbert ជាបុគ្គលដែលគេតែងតែហៅថាអ្នក«ម្តាយបង្កើតវ៉ាក់សាំង AstraZeneca» បានបញ្ជាក់ថា អនាគតជំងឺអាសន្នរោគ ជាជំងឺឆ្លងក៏កាចសាហាវនិងសម្លាប់មនុស្សច្រើនជាងកូវីដ-១៩ទៅទៀត។ នៅថ្ងៃទី៦ខែធ្នូ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានផ្សាយថា តាមសម្តីអ្នកបង្កើតវ៉ាក់សាំង AstraZeneca បានបញ្ជាក់ថា នេះមិនមែនជាលើកចុងក្រោយនោះឡើយ ដោយវីរុសអាចវាយប្រហារមនុស្សជាតិ ហើយជំងឺឆ្លងលើកក្រោយៗអាចសម្លាប់មនុស្សច្រើនជាងកូវីដ-១៩ ទៅទៀត។ លោកស្រី បានស្នើដល់ពិភពលោកទាំងមូលត្រូវតែត្រៀមលក្ខណៈ ពិសេសគឺមូលនិធិសម្រាប់ទប់ស្កាត់វីរុសឆ្លងនាពេលអនាគត ។ បើមិនត្រៀមលក្ខណៈជាមុននោះទេ យើងពិបាកនៅក្នុងការទប់ស្កាត់ការឆ្លងរាលដាលវីរុសផ្សេងៗ។ ជាមួយគ្នានេះដែរ ចំពោះវីរុសបំប្លែងថ្មី Omicron លោកស្រី Sarh Gibert បានលើកឡើងថា វ៉ាក់សាំងនាពេលបច្ចុប្បន្នមិនមានប្រសិទ្ធភាពចំពោះវីរុសបំប្លែងថ្មីនោះឡើយ ។ លោកស្រីបន្តទៀតថា មុនពេលដែលយើងយល់ដឹងពីOmicron ពិភពលោកត្រូវតែប្រុងប្រយ័ត្នខ្ពស់ ហើយទប់ស្កាត់ការឆ្លងឲ្យមានប្រសិទ្ធភាព ៕ ដោយសាធី

...

រូបថត៖NPR.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print