ភ្នំពេញ ៖ រថយន្តសាំយ៉ុងមួយគ្រឿងបានបុកនិងឡេីងឃឿនផ្លូវ កល់ជាប់ទៅមុខលែងរួច ហេីយត្រូវរថយន្ត toyota Prius មកបុកពីក្រោយបុកថែមទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះ បានកេីតឡេីងនៅវេលាម៉ោង ១២:០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ០៧ខែ ធ្នូ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ ៣០ម៉ែត្រ ត្រង់ចំណុចស្តុប ឫស្សីផ្អែម ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញ រថយន្ត សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-4550 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅ ពីលិចទៅកេីត ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកេីតហេតុខាងលេី ស្រាប់តែរេចង្កូតឡេីងឃឿនផ្លូវ កល់ជាប់ទៅមុខលែងរួច ។
បន្ទាប់មកស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាក Toyota Prius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-1398 បេីកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង បានរេចង្កូតជ្រុលទៅបុករថយន្តសាំយ៉ុងពីក្រោយពេញទំហឹងទៀត បណ្ដាលឲ្យរថយន្ត Prius រងការខូចខាតផ្នែកខាងឆ្វេងយ៉ាងដំណំ សំណាងល្អដែរក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ក៏ប៉ុន្តែភាគីរថយន្តបង្កទាំងពីរបែជានិយាយប្រកែកយកតែត្រូវរៀងៗខ្លួនដេីម្បីទាយកសំណងផ្អេីលដល់សមត្ថកិច្ចចុះអន្តរាគមន៍ ។
ក្រោយពេលកេីតហេតុសម្ថតកិច្ចមូលដ្ឋាន បានចុះមកដល់ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញ ចរាចរណ៍ ឲ្យចុះមកវាស់វែង យករថយន្តទាំងពីរ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ៕
ដោយ ៖ ភារ៉ា ដង្កោ