អ្នកគាំទ្រកញ្ញាឯកវៀតណាម ផ្ញើសាសុំទោសមកកាន់កញ្ញាឯកកម្ពុជារឿងយល់ច្រឡំមួយ

ចែករំលែក៖

ភ្នំពេញ៖ មកដល់មាតុប្រទេសវិញទើបបានតែមួយថ្ងៃប៉ុណ្ណោះកញ្ញាប៉ូគីមថេង សុទ្ធធីតាអ្នកគាំទ្រវៀតណាមចោទប្រកាន់ថា បានយកវីដេអូសកម្មភាពហែកក្រដាសនិងដំណឹងនាងជំពាក់បំណុលគេដែលត្រូវបានសារព័ត៌មានវៀតណាមផ្សព្វផ្សាយនោះទៅឲ្យកញ្ញាឯករួមបន្ទប់ និងអ្នកគ្រប់គ្រងកម្មវិធីមើល ។ នៅក្នុងការLive បកស្រាយទាំងសំឡេងខ្សាវៗ និងបន្ទាន់នេះស្របតាមការចង់បានរបស់ភាគីក្រុមហ៊ុនដែលចង់ឲ្យនាងធ្វើការបកស្រាយជម្រះមន្ទិល។
កញ្ញាឯកពីកម្ពុជា បានច្រានចោលការចោទប្រកាន់ខាងលើព្រោះតែក្នុងអំឡុងពេលនៃការប្រកួតនាងស្ទើតែគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់កាន់ទូរស័ព្ទសូម្បីតែការសម្រាកក៏នាងមិនសម្រាកមិនបានគ្រប់គ្រាន់ផង ។នាងថាសម្ព័ន្ធភាព ភាពស្និទ្ធស្នាលរវាងនាងនិងកញ្ញាឯកដទៃរួមទាំងម្ចាស់មកុដកញ្ញា ងុយថុកទុយទិញ ក៏ស្និទ្ធស្នាលហើយនាងក៏បានទាំងទៅអបអរសាទរ និងឱបលាគ្នាមុនពេលចាកចេញពីប្រទេសថៃដែរ។ បន្ថែមលើនេះនាងក៏ស្នើឲ្យអ្នកគាំទ្រពីកម្ពុជាបញ្ចប់ការបញ្ចេញមតិមិនសមរម្យទៅកាន់កញ្ញាឯកដទៃដើម្បីបង្ហាញពីភាពមានសីលធម៌ សេចក្តីថ្លៃថ្នូរក្នុងនាមជាជនជាតិមួយដែលមានវប្បធម៌អរិយធម៌ខ្ពស់ខ្ពស់នោះ។
នៅថ្ងៃនេះដែរគេសង្កេតឃើញមានបណ្តាអ្នកគាំទ្រ ឬFan ពីប្រទេសវៀតណាម បានផ្ញើសារជាហូរហែមកកាន់គណនីយហ្វេសប៊ុកPage របស់កញ្ញា ប៉ូគីមថេង សុទ្ធធីតា ដោយពួកគេបានទាំងធ្វើការសុំទោសដោយសារតែការទទួលបានព័ត៌មានមិនច្បាស់លាស់ និងបានសម្តែងការសោកស្តាយចំពោះការយល់ច្រឡំ និងក្រោយពីទទួលបានព័ត៌មានលម្អិតច្បាស់លាស់នោះ។ អ្នកគាំទ្រពីវៀតណាមសុទ្ធតែបញ្ចេញយោបល់និងការថ្លែងពាក្យសុំទោសដោយសុទ្ធចិត្ត និងបង្ហាញក្តីស្រលាញ់មកកាន់កញ្ញាឯកពីកម្ពុជាផងដែរ។ សារសុំទោសជាច្រើននេះគេរំពឹងថាអ្នកគាំទ្រពីកម្ពុជានឹងស្ងប់ចិត្ត និងលើកលែងទោសចំពោះការចោទប្រកាន់ពីសំណាក់អ្នកគាំទ្រវៀតណាមកន្លងមក៕


ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print