រថយន្តស៊េរីទំនើបបើកបុករ៉ឺម៉កដឹកតៅហ៊ូពីក្រោយក្រឡាប់កំពប់តៅហ៊ូអស់គ្មានសល់

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមសមត្ថកិច្ចបានបញ្ជាក់អោយដឹងថា, រថយន្តស៊េរីទំនើបមួយគ្រឿងបើកបុករ៉ឺម៉កដឹកតៅហ៊ូ ពីក្រោយបណ្តាលឲ្យចាក់តៅហ៊ូចោលពេញផ្លូវ។
សូមបញ្ជាក់ថា, ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០នាទីទៀបភ្លឺ ឈានចូលព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅចំណុចលើស្ពានច្បារអំពៅ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា , បុរសម្នាក់បើកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1CB-4253 ដឹកតៅហ៊ូ ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីលិចមកកើត ខណ:កំពុងជិះឡើងស្ពានច្បារអំពៅ ដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តស៊េរីទំនើប ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BI-8219 បើកបរស្របទិសគ្នាមកបុកពីក្រោយរ៉ឺម៉ក បណ្តាលឲ្យក្រឡាប់ផ្ងារជើងកំពប់តៅហ៊ូអស់គ្មានសល់ ។ សមត្ថកិច្ចបន្តថា, ចំណែករថយន្តបង្ករងការខូចខាតតិចតួច ប៉ុន្តែក្នុងហេតុការណ៍នេះមិនមានអ្នករងរបួសទេ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឲ្យភាគីទាំងពីរ សម្របសម្រួលគ្នា ដោយភាគីខាងរថយន្តបង្ក ព្រមសងជាសំណងទៅលើភាគីរ៉ឺម៉កដឹកតៅហ៊ូទាំងអស់ បញ្ចប់រឿងតែម្តងទៅ “ប៉ុន្តែសូមបើកបរមេត្តាគោរពច្បាប់ចរាចរណ៍ផង បើស្រវឹងកុំបើកបរ បើកបរយោគយល់គ្នា ” ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print