ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោកស្រី យី សុខវួច នៅព្រឹកថ្ងៃទី៧ខែធ្នូឆ្នាំ២០២១ បានចេញដីកាបង្គាប់ឱ្យមន្ត្រីពន្ធនាគារព្រៃសម២ នាំខ្លួនស្ត្រីជនត្រូវចោទជនជាតិថៃ ម្នាក់យកមកតុលាការដើម្បី បើកកញ្ចប់គ្រឿងញៀនជិត២គីឡូ ដោយឆ្លងកាត់៣ប្រទេស គឺចេញពីប្រទេសម៉ាលី ប្រទេស.អេត្យូពី និងប្រទេសកូរ៉េខាងត្បូង ចូលមកប្រទេសកម្ពុជា
ជាប់អន្ទាក់សមត្តកិច្ចនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។។
ជនត្រូវចោទឈ្មោះ SINEE SAISUWAN ភេទស្រី អាយុ ៦២ឆ្នាំ ជនជាតិ ថៃ កាន់លិខិត ឆ្លងដែន លេខAB3676188 ជាប់ចោទពីបទ. រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនចូលកម្ពុជានោះ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសគ្រឿងញៀនជិត ២ គីឡូក្រា ម នៅអាកាសយានដ្ឋានអន្តជាតិភ្នំពេញ កាលពីវេលាម៉ោង១ នឹង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែវិច្ឆឹកា ឆ្នាំ២០២១ ។ ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន
អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៅវេលាម៉ោងខាងលើកម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា សហការជាមួយសមត្ថកិច្ច គយ និង រដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(ច្រកអ្នកដំណើរមកដល់) និងដោយមានការ សម្របស ម្រួលពីលោក មុ៉ត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលា ដំបូងរាជធានីភ្នំពេញ បានបង្រ្កាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនមួយករណីនេះ ។ លទ្ធផលឃាត់ខ្លូនជនសង្ស័យម្នាក់ឈ្មោះ SINEE SAISUWAN ភេទស្រី អាយុ ៦២ឆ្នាំ ជនជាតិ ថៃ កាន់លិខិត ឆ្លងដែន លេខAB3676188 ។ក្នុងនោះសមត្តកិច្ចចាប់យកវត្ថុតាងរួមមាន ៖
.សារធាតុញៀនប្រភេទកូកាអុីន (COCAINE)ទម្ងន់សុទ្ធ១គីឡូ និង៩៨៩.១ក្រាម ដែលជានសង្ស័យបង្កប់លាក់នៅបាតវ៉ាលី ៕
ដោយ រ៉ារ៉ា