ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី០៧ ខែ ធ្នូ ឆ្នាំ ២០២១ សា លាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះក្តី(កាត់ទោស)លើសំណុំរឿងលោកសម រង្សុី និង អតីតសកម្មជនគណបក្សសង្គ្រោះCNRPចំនួន៤២ នាក់ ពាក់ពន្ធពីបទ.ក្បត់ជាតិ.បទរួមគំ និតក្បត់ និង.បទញុះញុងឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបញ្ញតិ មាត្រា ២០៣.មាត្រា ២០៤ និង មាត្រា ២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ សំណុំរឿងនេះមានជនត្រូវចោទសរុបទាំងអស់៤២ នាក់ ៣នាក់នៅក្នុងឃុំ មាន ៖
១.ឈ្មោ: ទុំ ប៊ុនថន ហៅ សុខ ភេទប្រុស អាយុ៤៣ឆ្នាំ
២.ឈ្មោះ កាក់ កុម្ភារ
៣.ឈ្មោះ ហេង ចាន់សុទ្ធី ។
ចំណែក៣៩ នាក់ នៅក្រៅឃុំមានលោក សម រង្សុី នឹង សម រង្ស៊ី និយម ខ្លះនៅក្រៅប្រទេស នឹងខ្លះនៅក្នុងនៅប្រទេស ។ សវនាការជាសាធារណៈក្រោមការដឹកនាំដោយលោក រស់ ពិសិដ្ឋ អនុប្រធានសាលាដំបូង នឹងជាប្រធានប្រឹក្សាជំនុំជម្រះ រីឯតំណា ងអយ្យការមាន២ រូប គឺលោក សេង ហៀង នឹងលោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។ សវនាការបើទោះបីជនត្រូវចោទខ្លះមានវត្តមាន ខ្លះអវត្តមាន តែមានមេធាវីការពារក្តីគ្រប់គ្រាន់ ដោយបានដំណើរការទៅយ៉ាងរលូន ដែលមានការចូលរួមពីសំណាក់អង្គទូត អង្គការសង្គមស៊ីវិល អ្នកសង្កេតការ នឹងអ្នកសារព័ត៌មានជាច្រើននាក់ផងដែរ ។ ចំណែកនៅក្រៅបរិវេណសាលាដំបូងវិញ គេបានសង្កេតឃើញ
កញ្ញា សេង ច័ន្ទធារី ដោយស្លៀកសម្លៀកបំពាក់ជាអ្នករបាំ កោសក់ក្បាល ដៃកាន់ផ្កាឈូក ២.៣ទង ក្នុងគោលបំណងទៅចូលរួមសវនាការនោះដែរ ដែលកញ្ញាមានដីកាកោះរបស់តុលាការ ក្នុងនាមជាជនសង្ស័យ ។ ក្នុងសម្លៀកបំពាក់ប្រហាក់ប្រហែលអ្នករបាំង ដែលមើលមួយភ្លែតហាក់ដូចជាមនុស្សមានសតិមិនគ្រប់គ្រាន់ កញ្ញា សេង ច័ន្ទធារី បានដើរបញ្ចេញមតិរៀបរាប់ប្រាប់អ្នកកាសែតពេញដងផ្លូវ បន្តិចក្រោយមកទើបកញ្ញាចូលសាលសវនាការ ។ ប៉ុន្តែដោយសារកញ្ញា សេង ច័ន្ទធារី មិនទាន់ត្រូវបានដល់វេនសវនាការសាកសួរដេញដោល ទើបកញ្ញាចេញទៅវិញរង់ចាំសវនាការពេលក្រោយ ។ ក្នុងនោះដែរនៅមុខបរិវេណសាលា ដំបូងរាជធានីភ្នំពេញ គេសង្កេតឃើញមានអ្នកគាំទ្រប្រមាណ១០ នាក់ ដឹកនាំដោយឈ្មោះសំ បូលីណា ឈ្មោះ សេង ចាន់ថន និងឈ្មោះ សាត ផា នឹងមានអតីតអ្នកតវ៉ាសហគមន៏ថ្មគោលម្នាក់ (ច្រាយ នីម) មានអង្គការសង្គមសុីវិលសមាគមន៏អាដហុកម្នាក់ (យី សុខសាន្ត) និងអ្នកការសែតជាង១០ នាក់ រួមជាមួយអ្នកវិ ភាគលោក ឡៅ ម៉ុងហៃ ផងដែរ ។ សវនាការបានសាកសួរដេញ ដោលលើជនត្រូវចោទបាន២ នាក់ ក៏ដល់ម៉ោងសម្រាក ទើបត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះ ប្រកាសបិទសវនាការ នឹងលើក ពេលទៅថ្ងៃទី១៤ ខែធ្នូ ២០២១ ខាងមុខនេះបន្តទៀត ៕
ដោយរ៉ារ៉ា