ខេត្តបាត់ដំបង៖ បើយោងតាមសេចក្តីរាយការណ៍ពីមន្ត្រីនគរបាល នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ គឺសមត្ថកិច្ចស្រុកសំឡូត ខេត្តបាត់ដំបង កំពុង តាមរកបុរសមា្នក់ឈ្មោះ សុខ គង់ អាយុ៥៤ឆ្នាំ ដែល បានប្រើប្រាស់អាវុធខុសច្បាប់បាញ់រះបង្អើលពលរដ្ឋ កាលពីថ្ងៃទី៦ ខែធ្នូកន្លងទៅ គ្រាដែលខ្លួនស្រវឹងស្រា។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចដដែលបានអោយដឹង, កាលពី វេលាម៉ោងប្រមាណ ២០និង០០នាទីយប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ មានករណីផ្ទុះមួយកើតឡើងនៅចំណុចផ្ទះជន បង្ក ស្ថិតក្នុងភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត ខេត្ត បាត់ដំបង។
ដែលករណីខាងលើនេះបង្កឡើងដោយជនសង្ស័យឈ្មោះ
សុខ គង់ ជាប្រពលរដ្ឋធម្មតាម្នាក់ ដែលបានលាក់ទុកអាវុធ
ខុសច្បាប់ ហើយខណៈដែលស្រវឹងស្រា ទំនងទាស់សំដី
ជាមួយកូនប្រសារ ក៏បានយកកាំភ្លើងមកបាញ់អស់ជា
ច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរួចរត់គេច
ខ្លួនចូលព្រៃបាត់តែម្តង ។ ទោះជាយ៉ាងណាក៏ដោយ ជននេះមិនអាចរួចផុតពីការប្រមាញ់ចាប់ឃាត់ខ្លួនពីសមត្ថកិច្ចឡើយ។
សមត្ថកិច្ចបានបញ្ជាក់ថា, ករណីផ្ទុះអាវុធនេះ មិនបណ្តាលអោយមានគ្រោះថា្នក់ ដល់នណាម្នាក់នោះទេ។
សមត្ថកិច្ចដែលបានចុះត្រួតពិនិត្យសង្កេតឃើញថា ជន សង្ស័យបានប្រើប្រាស់អាវុធប្រភេទ AK-47 ដោយនៅ កន្លែងកើតហេតុសមត្ថកិច្ចបានរកឃើញសំបកគ្រាប់ដែល បាញ់រួចមានចំនួន២១គ្រាប់។
រហូតមកដល់ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះសមត្ថកិច្ច នៅមិនទាន់រកឃើញជនសង្ស័យជាមុខសញ្ញានៅឡើយទេ ខណៈដែលរត់ទៅចូលព្រៃក៏យកអាវុធទៅជាមួយផងដែរ ។ ដូច្នេះសមត្ថកិច្ចក៏បានប្រយ័ត្នខ្លួនតាមជំនាញ ស្រាវជ្រាវ ដ៏ដូចជាវិធានការពារ សិទ្ធិការពារខ្លួន ៕