ទំនាក់ទំនងរវាងអូស្ត្រាលី នឹងចិនមិនសូវល្អឡើយនារយៈពេលកន្លងមក ហើយពេលនេះកាន់តែអាក្រក់ថែមទៀត ក្រោយពេលប្រទេសអូស្ត្រាលីបានប្រកាសមិនបញ្ជូនតំណាងទៅចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងានោះ។ ការសម្រេចខាងលើរបស់នាយករដ្ឋមន្ត្រី Scott Morrison បានធ្វើឱ្យអូស្ត្រាលីប្រឈមមុខកាន់តែតានតឹងជាមួយចិន ។ ការសម្រេចខាងលើ កើតឡើងក្រោយពេលអាមេរិកប្រកាសមិនបញ្ជូនមន្ត្រីការទូតទៅចូលរួមឡើយ។ ចំណែកក្រុមកីឡាករនៅតែចូលរួមធម្មតា ។ កីឡាអូឡាំពិកនឹងចាប់ផ្តើមនៅថ្ងៃទី ៤ខែកុម្ភៈឆ្នាំ២០២២។ ការសម្រេចខាងលើរបស់រដ្ឋាភិបាលទីក្រុង Canberra ក្រោយពេលចិនប្រកាសថានឹងតបតវិញដល់សកម្មភាពរបស់អាមេរិកដែលមិនបញ្ជូនតំណាងចូលរួម។ ចិនបានព្រមានថា សកម្មភាពខាងលើរបស់អាមេរិកនឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីអូស្ត្រាលីនៅថ្ងៃទី ៨ខែធ្នូបានប្រកាសថា «យើងចង់ឱ្យមានការពិភាក្សាជាមួយចិនស្តីពីសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំងនិងបញ្ហាជាច្រើនទៀត »៕ ដោយសាធី
រូបថត៖Bloomberg.