ខេត្តកំពង់ចាម ៖ លោក ហេង វុទ្ធី ប្រធាន ក្រុមការងារចុះជួយឃុំអារក្សត្នោត តំណាងលោក ហ៊ុន ណេង អ្នកតំណាងរាស្រ្តប្រចាំមណ្ឌលកំពង់ចាម រួមជាមួយអនុប្រធានក្រុមការងារ ព្រមទាំងសហការី នាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ ចាស់ជរា ទីទ័លក្រចំនួន២២ គ្រួសារ ស្ថិតក្នុងឃុំអារក្សត្នោត នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ។
អំណោយយកទៅចែកជូន ក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម , មីចំនួន០១កេះ , អាវរងារចំនួន០១ , ថវិកាចំនួន២០,០០០រៀល និងផ្តល់ថវិការជូនក្រុមប្រឹក្សាឃុំ សាខាបក្សភូមិ ក្នុងម្នាក់ទទួលបាន២០,០០០រៀល ។ សរុប ថវិកាចំនួន៦៥០,០០០រៀល ។
លោក ហេង វុទ្ធី ប្រធាន បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកហ៊ុន ណេង ប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់, លោក ហ៊ុន ម៉ាណែត ប្រធានយុវជនថ្នាក់កណ្តាល និងលោក អ៊ុន ចាន់ដា ប្រធានគណបក្សខេត្តកំពង់ចាម ដែលជានិច្ចកាលថ្នាក់ដឹកនាំលោកតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរដ្ឋគ្រប់មជ្ឈដ្ឋាន និងណែនាំឱ្យបងប្អូនបន្តរស់នៅតាមបែបគន្លងថ្មីនៃបរិបទកូវីដ-១៩ ដោយត្រូវបន្តចូលរួមអនុវត្តតាមវិធានការសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសសូមបន្តចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជាជាបន្តទៀត ៕
ដោយ៖ វណ្ណៈ