លោក Olaf Scholz ត្រូវបានបោះឆ្នោតធ្វើជានាយករដ្ឋមន្ត្រីអាល្លឺម៉ង់ជំនួសលោកស្រី Angela Merkel

ចែករំលែក៖

រដ្ឋសភាអាល្លឺម៉ង់ នៅថ្ងៃទី៨ខែធ្នូ បានបោះឆ្នោតអនុម័តជ្រើសតាំង មេដឹកនាំគណបក្សសង្គម ប្រជាធិបតេយ្យ SPD លោក Olaf Scholz ធ្វើជានាយករដ្ឋមន្ត្រីអាល្លឺម៉ង់ ជំនួសលោកស្រី Angela MerKel ដែលបានដឹកនាំ១៦ឆ្នាំកន្លងមក។ លោក Olaf Scholz ទទួលបានសំឡេងគាំទ្ររហូតដល់ទៅ៣៩៥ ក្នុងចំណោម៧៣៦សំឡេងក្នុងរដ្ឋសភាអាល្លឺម៉ង់។ ឆ្នាំនេះលោក Olaf Scholz អាយុ៦៣ឆ្នាំ ក្លាយជានាយករដ្ឋមន្ត្រីអាល្លឺម៉ង់ ដំបូង ក្រោយការដឹកនាំ១៦ឆ្នាំរបស់លោកស្រី Merkel ។ លោក Olaf Scholz ជាអ្នកនយោបាយផ្សះផ្សា ហើយលោកធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក្នុងរដ្ឋកាលរបស់លោកស្រី Angela Merkel ។ នៅល្ងាចថ្ងៃទី៨ខែធ្នូ លោកស្រី Angela Merkel បានផ្ទេរតំណែង ទៅឱ្យលោក Olaf Scholz បន្តដឹកនាំប្រទេសអាល្លឺម៉ង់។ ក្រោយទទួលបានការបោះឆ្នោតគាំទ្រនាយករដ្ឋមន្ត្រី លោក Olaf Sholz បានប្រកាសផ្តល់អាទិភាព ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខណៈករណីឆ្លងកូវីដ-១៩ កើនឡើងនៅក្នុងប្រទេសនេះ។ នៅថ្ងៃទី១០ខែធ្នូ លោក Olaf Scholz នឹងមានដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron ស្តីពីទំនាក់ទំនងអាល្លឺម៉ង់ បារាំង៕ ដោយសាធី

...

រូបថត៖DW

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print