សាលាខេត្តកំពង់ចាម​បេីកកិច្ចប្រជុំ​សាមញ្ញ​លេីកទី៣១​ អាណត្តិទី៣​

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ នៅព្រឹក​ថ្ងៃទី០៩ ខែធ្នូ​ ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាម​មាន​ ការរៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លេីកទី៣១​ អាណត្តិទី៣​ របស់ក្រុម​ប្រឹក្សាខេត្តកំពង់ចាម​ ក្រោមអធិបតីភាព​ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ លោក​ ខ្លូត​ ផន​ ប្រធានក្រុមប្រឹក្សាខេត្ត​ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ និងអស់លោកលោកស្រីជាច្រើនអ្នកទៀត ។

កិច្ចប្រជុំនេះដែរ​ មានការអញ្ចេីញចូលរួមពី​​ សមាជិកក្រុម​ប្រឹក្សាខេត្ត​ លោកស្រីអភិបាលរងខេត្ត​ លោកនាយក​រដ្ឋបាលសាលាខេត្ត​ កងកម្លាំងប្រដាប់អាវុធ​ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ និងសមាជិក​សមាជិកា​ជាច្រេីនរូបផ្សេងទៀត​ ។

កិច្ចប្រជុំនេះ មានរបៀបវារៈចំនួន០៥គឺ៖
*១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត​ ។
*២-ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅការងារប្រចាំខែធ្នូរបស់រដ្ឋបាលខេត្ត​ ។
*៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) របស់រដ្ឋបាលខេត្ត​ ។
*៤-ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងប្រតិទិនការងារ កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥) របស់រដ្ឋបាលខេត្ត​ ។
*៥-បញ្ហាផ្សេងៗ​ ៕

...

ដោយ៖  វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print