ចិនព្រមាន អាមេរិក អូស្ត្រាលី អង់គ្លេស ដែលធ្វើពហិកា កីឡាអូឡាំពិកទីក្រុងបេកាំង

ចែករំលែក៖

ក្រសួងការបរទេសចិន បានប្រកាសថា អាមេរិក អូស្ត្រាលី និងអង់គ្លេស នឹង«ត្រូវសងនៅតម្លៃ» ដែលធ្វើមិនបញ្ជូនមន្ត្រីរបស់ខ្លួនទៅចូលរួម ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉េកាំងនៅឆ្នាំ ២០២២។
អាមេរិកគឺជាប្រទេសទីមួយដែលសម្រេច មិនបញ្ជូនមន្ត្រីការទូតរបស់ខ្លួនទៅចូលរួមព្រឹត្តិការណ៍អូឡាំពិកនៅថ្ងៃទី ៦ខែធ្នូ ។ បន្ទាប់មកសម្ព័ន្ធមិត្តរបស់ អាមេរិក គឺអូស្ត្រាលី និងអង់គ្លេស ក៏បានដើរតាមគន្លងអាមេរិក ធ្វើពហិកា អូឡាំពិកទីក្រុងប៉េកាំង។

មន្ត្រីការបរទេសចិនបានប្រកាសនៅក្នុងសន្និសីទកាសែត នៅថ្ងៃទី ៩ខែធ្នូ ថា «អាមេរិក អង់គ្លេសនិងអូស្ត្រាលី បានប្រើប្រាស់ ព្រឹត្តិការណ៍ កីឡាដើម្បីសម្រេចគោលដៅនយោបាយរបស់ខ្លួន ។ ប្រទេសទាំងនោះ នឹងត្រូវសងនូវតម្លៃ ពីសកម្មភាពរបស់ខ្លួន»។

សារព័ត៌មានរ៉យទ័របានផ្សាយថា ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កាន់តែអាក្រក់ក្រោមរដ្ឋកាលដឹកនាំរបស់ លោកដូណាល់ត្រាំ ។ ជាមួយគ្នានេះរដ្ឋាភិបាលរបស់ប្រធានាធបិតីបៃឌិន ក៏បានបន្តនយោបាយប្រឈមមុខជាមួយចិន។ នៅពេលនេះដែរ ប្រទេសទាំងបីមិនទាន់មានប្រតិកម្ម ចំពោះការព្រមានពីប្រទេសចិននោះឡើយ។

ការដែលប្រទេសទាំងបី មិនចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ដោយប្រទេសទាំងបីបានចោទប្រកាន់ចិនថាបានរំលោភសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង ។ បើទោះបីប្រទេសទាំងបីមិនបញ្ជូនតំណាងទៅចូលរួម តែក្រុមកីឡាករនៅតែទៅចូលរួមប្រកួតធម្មតា ៕ ដោយ៖ សាធី

...


សហរដ្ឋអាមេរិក អូស្ត្រាលី និងចក្រភពអង់គ្លេសបានប្រកាសធ្វើពហិការការទូតនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងក្នុងខែកុម្ភៈឆ្នាំ 2022។ រូបថត៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print