រថយន្តក្រឡុកសុីម៉ងត៍បុករថយន្តព្រូសវិលក្បាលត្រឡប់ក្រោយរងការខូចខាត

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តក្រឡុកសុីម៉ងត៍មួយគ្រឿងមិនប្រយ័ត្ន​ បានជ្រុលទៅបុករថយន្ត​ toyota prius មួយគ្រឿងទៀតចំពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ តែមិនធ្វេីឲ្យមនុស្សរងរបួសនោះទេ​ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង១១​ និង២០នាទីយប់​ ថ្ងៃទី៩​ ខែធ្នូ​ ឆ្នាំ​២០២១​ នៅចំណុចមុខវត្តស្ទឹងមានជ័យ​ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត​ ក្នុងសង្កាត់ស្ទឹងមានជ័យ​ទី១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។
​ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនកេីតហេតុ​ គេឃេីញនារីម្នាក់បេីករថយន្តម៉ាក​ toyota prius ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ​ 2BJ-1165 បានធ្វេីដំណេីរចេញពីស្ពានអាកាសស្ទឹងមានជ័យ​ ឆ្ពុះឡេីងទៅផ្លូវព្រះមុន្នីរ៉េត​ ខណៈមកដល់ចំណុចកេីតហេតុក៏មានរថយន្តក្រឡុកសុីម៉ង​ត៍ ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ​ 5A-0020 បេីកបរដោយបុរសម្នាក់ស្របទិសគ្នាបានរេចង្កូតទៅបុករថយន្ត​ Prius ពីចំហៀងពេញទំហឹងធ្វេីឲ្យរថយន្ត​ prius វិលក្បាលត្រឡប់ក្រោយរងការខូចខាតយ៉ាងដំណំ​ និងសំណាងដែរមិនធ្វេីឲ្យម្ចាស់រថយន្តទាំងពីរ​ ឬអ្នកណាម្នាក់រងរបួសឡេីយ​ ។
​ ក្រោយកេីតហេតុ​ ភាគីរថយន្តបង្កក្រឡុកសុីម៉ងត៍បានសួរនាំភាគីរថយន្តរងគ្រោះបន្តិចបន្តួចក៏បេីកទៅមុខ​ទាំងមិនចង់ទទួលខុសត្រូវ ធ្វេីឲ្យភាគីរថយន្តរងគ្រោះឲ្យមិត្តភ័ក្តបេីករថយន្តផ្សេងទៀតដេញតាមឃាត់ជាប់នៅត្រង់ច្រមុះជ្រូកស្ទឹងមានជ័យ​ ដេីម្បីឲ្យតៃកុងរថយន្តបង្កចុះដោះស្រាយតាមនីតិវិធី​ ដោយមានសមត្ថកិច្ចមូលដ្ឋានចុះទៅសម្របសម្រួលផងដែរ​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print