កម្មវិធីអាហារូបករណ៍ប្រទេសជប៉ុន JDS ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master Degree) ជំនាញអភិវឌ្ឍន៍វិស័យច្បាប់និងយុត្តិធម៌ សម្រាប់ឆ្នាំ២០២២-២០២៣

ចែករំលែក៖

ភ្នំពេញ : ក្រសួងយុត្តិធម៌ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ជាថ្នាក់ដឹកនាំ និងមន្ត្រីក្រោមចំណុះក្រសួងយុត្តិធម៌ទាំងអស់មេត្តាជ្រាបថា កម្មវិធីអាហារូបករណ៍ប្រទេសជប៉ុន JDS ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master Degree) ជំនាញអភិវឌ្ឍន៍វិស័យច្បាប់និងយុត្តិធម៌ សម្រាប់ឆ្នាំ២០២២-២០២៣។
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ក្រសួងយុត្តិធម៌ សូមជម្រាបជូន លោក លោកស្រី អ្នកនាង កញ្ញា ជាថ្នាក់ដឹកនាំ និងមន្ត្រី ក្រោមចំណុះក្រសួងយុត្តិធម៌ទាំងអស់មេត្តាជ្រាបថា កម្មវិធីអាហារូបករណ៍ប្រទេសជប៉ុន JDS ក្រោមជំនួយរបស់រដ្ឋាភិបាល ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master Degree) ជំនាញអភិវឌ្ឍន៍វិស័យច្បាប់និងយុត្តិធម៌ សម្រាប់ឆ្នាំ២០២២-២០២៣។

បេក្ខជនដែលមានបំណងចូលរួមក្នុងកម្មវិធីអាហារូបករណ៍នេះ សូមទាក់ទងរកពាក្យសុំអាហារូបករណ៍ និង បំពេញសំណុំឯកសារផ្សេងៗ តាមគេហទំព័រ៖ http://jds-scholarship.org/ ដែលកាលបរិច្ឆេទកំណត់ត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ការិយាល័យ JICE-JDS ដែលមានអាសយដ្ឋាននៅជាន់ទី៣ អាគារ AURA Condominium លេខ៨៧ វិថីព្រះត្រសក់ផ្អែម(៦៣) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ តាមរយៈ លេខទូរស័ព្ទ ០១២ ៦៨១ ៦១១ ឬ អ៊ីម៉ែល [email protected]

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print