ចំការអំពៅ២ក្រុមហ៊ុនសរុប៤០ហិចតាត្រូវអគ្គីភ័យឆាបឆេះសង្ស័យមានមនុស្សលួចដុត

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ចំការអំពៅ២ក្រុមហ៊ុនសរុបប្រមាណ៤០ហិចតាត្រូវអគ្គីភ័យឆាបឆេះសន្ធោរសន្ធៅបង្កការភ្ញាក់ផ្អើលដល់អ្នកមើលការចំការប្រញាប់ប្រញាលដងទឹកចាក់និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ជួយបាញ់ពន្លត់សង្ស័យមានមនុស្សលួចដុត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង​១១និង៣០នាទី​ព្រឹកហើយរលត់ទៅវិញដល់ម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិកំពោតទូក ឃុំគគីសោម ស្រុកស្វាយទាប។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាចំពោះម្ចាស់ចំការរងគ្រោះមានរបស់ក្រុមហ៊ុន កុយ ឈីនិង
ក្រុមហ៊ុនសុផាត ដោយ
ក្រុមហ៊ុន កុយ ឈីឆេះអស់
អស់ចំនួន៣០ហិចតានិងក្រុមហ៊ុនសុផាត សំណាងអស់ចំនួន១០ហិចតា។

ប្រភពបន្តថាចំពោះការឆាបឆេះនេះមិនទាន់ដឹងថាមកពីមូលហេតុអ្វីពិតប្រាកដនោះទេខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវជាបន្តទៀត។

តាមអ្នកចាំចំការអំពៅបានអោយដឹងថាមុនកើតហេតុស្រាប់តែមានផ្សែងហុ៊យចេញពីចំការអំពៅ ក្រុមហ៊ុនកុយ ឈី ទើបមានភ្លើងឆេះសន្ធោរសន្ធៅបង្កការភ្ញាក់ផ្អើលទើបប្រញាប់ប្រញាល ដងទឹកចាក់និងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៏ជួយបាញ់ពន្លត់រហូតដល់ម៉ោងជិត៤រសៀលទើបរលត់ទៅវិញដោយមិនមានអ្នករងគ្រោះថ្នាក់អ្វីនោះទេ៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print