ខេត្តកំពង់ចាម ៖ នគរបាលខេត្តកំពង់ចាមបានឃាត់ខ្លួនជនសង្ស័យ៨នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ក្រោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងដោយមានការឯកភាពពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។
យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចជំនាញខេត្តកំពង់ចាមជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ ហ៊ីម ចន្តា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពងចាម (ជា
មុខសញ្ញាមានថ្នាំញៀនចំនួន៩កញ្ចប់)។
២-ឈ្មោះ ស្រេង ផានីត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម (ជាមុខសញ្ញាមានថ្នាំញៀនចំនួន៤កញ្ចប់)។
៣-ឈ្មោះ យ៉ូ វីយោ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិខ្ទួយ៤ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
៤-ឈ្មោះ ចេក សុខជា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិខ្ទួយ៣ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
៥-ឈ្មោះ ម៉ាប់ ណាក់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិខ្ទួយទី១ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
៦-ឈ្មោះ យឹង ម៉េងជូ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិខ្ទួយទី១ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
៧-ឈ្មោះ ភាក់ ភារៈ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិខ្ពង់សាខាចាស់ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
៨-ឈ្មោះ ឆន វណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិខ្ពង់សាខាចាស់ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ចំពោះវត្ថុតាងដែលឃាត់ខ្លួនបានរួមមាន :ថ្នាំញៀនចំនួន១៤កញ្ចប់, ទូរស័ព្ទដៃចំនួន០៣គ្រឿង និងឧបករណ៍សេពគ្រឿងញៀនមួយចំនួន ៕
ដោយ៖ វណ្ណៈ