អតីតមន្ត្រីជាន់ខ្ពស់នៃ អតីតគណបក្សសង្គ្រោះជាតិពីររូបត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បានទទួល នីតិសម្បទានយោបាយឡើងវិញ !

ចែករំលែក៖

ភ្នំពេញ ៖ អតីតមន្ត្រីជាន់ ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិចំនួន ពីររូប គឺលោក ស៊ុន ចន្ទី និងលោក មុត មល្លា បានទទួលនីតិសម្បទាឡើង វិញ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ដែលអង្គភាព”នគរដ្រេហ្គន”ទទួលបាននៅថ្ងៃទី១១ ខែធ្នូនេះ។

សូមបញ្ជាក់ថា លោក ស៊ុន ចន្ទី និង លោក មុត មល្ល ត្រូវបានហាមឃាត់មិន ឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈ ពេល៥ឆ្នាំតាមអំណាចសាលដីកាលេខ ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ ២០១៧ របស់តុលាការកំពូល។

លោកមុត មល្លា និងលោក ស៊ុន ចន្ទី ដាក់ពាក្យស្នើសុំផ្តល់នីតិសម្បទានូវសិទ្ធិ ធ្វើនយោបាយឡើងវិញទៅសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពី ថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០២១។លោក ស៊ុន ចន្ទី ជា អតីតជំនួយការផ្ទាល់របស់ទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់ចោលស្រុកនៅក្រៅប្រទេស។
សូមរម្លឹកថា, ទណ្ឌិត សម រង្ស៊ី ធ្វើនយោបាយបែកឆ្វេងកាន់តែធ្ងន់ បំប៉ោងព័ត៌មាន បំភ្លៃការពិតពីកម្ពុជា ដើម្បីផលប្រយោជន៍អង្គាសលុយ ។ ទីបំផុត ! សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ថា អ្នកឯងប្រឆាំងរបបរាជានិយម ព្រះមហាក្សត្រ ខ្ញុំកាន់តែលើកតម្កើងព្រះមហាក្សត្រ រាជានិយម ។
ជាមួយក្រុមប្រឆាំង ដែលតែងតែបង្កើតបញ្ហា ចំពោះជាតិ ប្រជាពលរដ្ឋ ប្រឆាំងរបបរាជានិយម ព្រះមហាក្សត្រ
សម្តេចតេជោមានប្រសាសន៍ ថ្លែងក្នុងថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២១ ក្នុងការអញ្ជើញពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តកណ្តាល សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ថា អ្នកឯងប្រឆាំងរបបរាជានិយម ព្រះមហាក្សត្រ ខ្ញុំកាន់តែលើកតម្កើងព្រះមហាក្សត្រ រាជានិយម ។ អ្នកឯងចង់បង្កើតសាធារណរដ្ឋ ទាល់តែរំលងខ្មោច គណបក្សប្រជាជនកម្ពុជា ជាមុនសិន៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print