ភ្នំពេញ៖ មានករណីគ្រោះអគ្គិភ័យមួយបានកេីតឡេីង ដោយសារតែការឆ្លងចរន្តអគ្គីសនី បានបង្កជាអគ្គិភ័យឆាបឆេះដំបូលជ័រគ្របម៉ូតូអស់មួយចំនួន នាវេលាម៉ោង ៦និង៥០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវលេខ៧២P ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រមទាំងឆេះបំផ្លាញអស់សម្ភារៈប្រេីប្រាស់មួយចំនួន។
បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ចំរេីន រាជ្យកញ្ញា ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរ លក់ដូរ ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការ ឆ្លងចរន្តអគ្គីសនី។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះ បណ្តាលឲ្យឆាបឆេះ ផ្ទះថ្ម ទំហំ (៤ម៉ែត្រ x ១៥ម៉ែត្រ) ឆេះដំបូលជ័រគ្របម៉ូតូអស់មួយចំនួន និងមិនបានរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ៧គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ៧និង១០នាទីនាថ្ងៃដដែរ៕
ដោយ៖សហការី