រដ្ឋាភិបាលកោះតៃវ៉ាន់ នៅថ្ងៃទី១១ខែធ្នូ បានប្រកាសថា បានរកឃើញករណីឆ្លងវីរុសកូវិដ ១៩ បំប្លែងថ្មី Omicron ជាលើកដំបូង គឺជាអ្នកដំណើរចូលមកពីក្រៅប្រទេស។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកោះតៃវ៉ាន់ បានឲ្យដឹងថា ករណីឆ្លងកូវីដ ១៩ បំប្លែងថ្មីមកពីប្រទេសអង់គ្លេស Eswatini និងអាមេរិក។ ដូចជាអ្នកដំណើរផ្សេងទៀត ពេលចូលដល់អាកាសយានដ្ឋាន គឺត្រូវឆ្លងកាត់ការធ្វើតេស្ត ហើយត្រូវធ្វើចត្តាឡីស័ក ២សប្តាហ៍។ វីរុស១៩ បំប្លែងថ្មី បានឆ្លងរាលដាលដល់ប្រទេសជាច្រើនក្នុងតំបន់អាស៊ី។ កាលពីថ្ងៃទី ៦ខែធ្នូ ថៃក៏បានរកឃើញករណីឆ្លងកូវីដ ១៩ បំប្លែងថ្មីអូមីក្រុង ជាជនជាតិអាមេរិក មកពីអេស្បាញចូលទៅកាន់ថៃ ។ វីរុស១៩ បំប្លែងថ្មី អូមីក្រុងត្រូវបានរកឃើញដំបូងគេបង្អស់នៅក្នុងតំបន់ភាគខាងត្បូងអាហ្វ្រិក ។ វិរុសបំប្លែងថ្មីនេះ ត្រូវបានអង្គការ WHO ចាត់ទុកថា មានហនីភ័យខ្ពស់ ធ្វើឲ្យប្រទេសជាច្រើនត្រូវបិទព្រំដែនជាមួយតំបន់អាហ្វ្រិក៕ដោយ៖សាធី
រូបថត៖Reuters.