មែនក៏អី ឧកញ៉ា​​ អុឹង ប៊ុន​ហ៊ូវ​ ! ទើបឈានដល់ជាង៣០០គ្រួសារ​​ មកតវ៉ាចោទ​​ឧកញ៉ា​​ អុឹង ប៊ុន​ហ៊ូវ​ រំលោភ​យក​ដី​បឹង​ជីភោ​ !

ចែករំលែក៖

ខេត្តកណ្តាល​​ ៖ ​កាលពីវេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២១ ម្សិលមិញ គឺមានប្រពល​រដ្ឋ​ប្រមាណ​ជាង​៣០០​គ្រួសារ រស់នៅ​ភភូមិស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ​ បាន​ប្រមូលផ្តុំគ្នា ផ្ទុះ​ការ​
តវ៉ាដោយ​ទ​ទួ​ច​សុំ​ឱ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
មេត្តា​ជួយ​អន្តរាគមន៍​កាត់​ឆ្វៀល​ដី​សហគមន៍បឹង​ជី​ភោ​ ចំនួន ​៧៤១៥៣​ម៉ែត្រការ៉េ ប្រមាណ​ជាង៧​ហិកតា​ និង​ចោទ​ប្រកាន់​ក្រុមហ៊ុន​អាយ​អុិន ជី ហូល​ឌី​ង​ ​(I.N.G Holding) របស់​ឧកញ៉ា​ អុឹង ប៊ុន​ហ៊ូវ​
ថា​បាន​រំលោភ​យក​ដី​ ដើម្បី​ឱ្យ​ពួក​គាត់​បាន​កាន់កាប់​គ្រប​គ្រង់​ធធ្វើប័ណ្ណ​កម្មសិទ្ធិស្រប​ច្បាប់​​ឡើង​វិញ​ ។ ចំណុចលេចចេញជាចំងល់ថា លោកឧកញ៉ា​ អុឹង ប៊ុន​ហ៊ូវ​ គាត់មានសិទ្ធិវិនិយោគលើដី​បឹង​ជីភោ​ ឬមានសិទ្ធិកម្មកាប់ដោយស្របច្បាប់ ធ្វើប្លង់យកបឹងនេះ ?

ពលរដ្ឋ​អ្នក​តវ៉ា​ ជាច្រើនបានឱ្យ​ដឹង​ថា , ដើម​ឡើយ​ដី​នេះ​ស្ថិត​នៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ហើយ​បច្ចុប្បន្ន ត្រូវ​បាន
​កាត់​ចូល​ក្នុង​មូលដ្ឋាន​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជ​ធានី​ភ្នំពេញ​ ។ ដី​នោះ​ជា​ដី​ទំនាប​បឹង ដែល​ប្រជាពលរដ្ឋ​ចំនួន៣៥០​គ្រួ​សារបាន​កាន់កាប់​គ្រប់គ្រង​និង​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៨០​មក
​ម៉្លេះ​ ។

ពួកគាត់បានបន្តថា, នៅ​ឆ្នាំ​២០១៦ ស្រាប់តែ​ត្រូវ​បាន​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា អុឹង ប៊ុ​ន​ហ៊ូ​វ
រំលោភ​យក ដោយ​ធ្វើ​ជា​ប័ណ្ណកម្មសិទ្ធិ ​ចេញ​ប័ណ្ណ​របស់​មន្ទីរ​រៀបចំ​ដដែនដីនគរ​រូប​នី​យ​កម្ម សំណង់​និង​សុរិយោដី​រាជធានី​ភ្នំពេញទៅ​វិញ​ ខណៈ​ពេល
​ដែល​ដី​នោះ​ស្ថិត​នៅ​ក្នុង​មូលដ្ឋាន​ក្រុង​តា​ខ្មៅ​នៅឡើយ ទើបតែ​កាត់​ចូល​រាជធានី​ភ្នំពេញ​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ គឺ​សុរិ​យោ​ដី​រាជ​ធានី​ភ្នំពេញ បានឃុប​ឃិត​គ្នា​ធ្វើ​
ប្លង់​កាត់​យក​ដី​នោះ​ឱ្យ​​ឧកញ៉ា​ អុឹង​ ប៊ុន​ហ៊ូវ​ ។

តំណាង​ប្រជាពលរដ្ឋក៏បាន​ឱ្យ​ដឹង​ទៀត​ថា ខណៈ​បាន​ដី​នោះ​ហើយ​ក្រុមហ៊ុន​បាន​ចុះ​ទៅ​ហាមឃាត់​មិន​ឱ្យ​ប្រជាពលរដ្ឋ អាស្រ័យ​ផល​និង​នេសាទ
នៅ​ក្នុង​ដី​សហគមន៍​របស់​ខ្លួន ដោយ​គំរាម​​បាញ់​​ប្រហារ​ដល់​ពល​រដ្ឋ​ណា​ហ៊ាន​ទៅ​នេសាទ​ ឬ​បេះ​បន្លែ​បង្ការ​​ក្នុង​បឹង ។ ព្រោះ​ទង្វើ​នេះ​ទើប​ពពួកគាត់​បាន​តវ៉ា​រហូត​មក ដោយ​ប្រជាពលរដ្ឋបាន​បង្កើត​ជា​គណៈកម្មការ​ចំនួន​១២​នាក់ ធ្វើ​ជា​តំណាង​ប្រជាពលរដ្ឋ​សរុប​ចំនួន​៣៥០​គ្រួសារ បាន
​ឯកភាព​គ្នា​ស្នើ​សុំ​គោលការណ៍​អនុញ្ញាត​លក់​ដី​សហគមន៍​បឹង​ជី​ភោ​នោះ ដើម្បី​​យក​ថវិកា​មក​ប្រើប្រាស់​សម្រាប់​ធ្វើការ​អភិវឌ្ឍ​​ក្នុង​សហគមន៍​ភូមិ​ស្ទឹង​ជ្រៅ​ កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដាក់​លូ សាលារៀន​ និង
​​មណ្ឌល​សុខភាព តាម​សំណូមពរ​និង​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ។
បើកសិក្សាពីបញ្ហានេះ មិនមែនជារឿងធម្មតាទេ អាចរៀបចំលក្ខណៈប្រព័ន្ធដើម្បីចេញប័ណ្ណកម្មសិទ្ធិអោយ ក្រុមហ៊ុន​អាយ​អុិន ជី ហូល​ឌី​ង​ ​(I.N.G Holding) របស់​ឧកញ៉ា​ អុឹង ប៊ុន​ហ៊ូវ​ គ្រប់គ្រងស្របច្បាប់ តាមរូបភាពអភិវឌ្ឍន៍ វិនិយោគ ដូច្នេះក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋមានតិចតួចបំផុត ខណៈលុយធំជាង ការមានចិត្តរក្សាបឹងធម្មជាតិ។

សូមបញ្ជាក់ថា, អង្គភាព” នគរដ្រេហ្គន” មិន​អាច​សុំ​ការ​បំភ្លឺ​​ពី​ឧកញ៉ា​​ អុឹង ប៊ុន​ហ៊ូវ​ បាន​ទេ​ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដោយគ្មានលេខទូរស័ព្ទ ។ ប៉ុន្តែប្រជាពលរដ្ឋធ្លាប់ដឹងហើយ កន្លងទៅ ឧកញ៉ា​ អុឹង ប៊ុន​ហ៊ូវ​ ធ្លាប់កើបលុយបានដោយកម្រិតណាវិនិយោគថែទាំផ្លូវជាតិ៤ យកលុយមកធ្វើសេដ្ឋី ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុនដឹកជញ្ជូន ក្តៅក្រហាយគ្រប់គ្នា តែក្រោយមកសម្តេចតេជោ ហ៊ុនសែន បានដកយក ផ្តល់អោយប្រជាពលរដ្ឋប្រើប្រាស់ ដោយមិនបាច់បង់ប្រាក់ក្នុងការបើកបរឆ្លងកាត់ ។

គួរ​កត់​សម្គាល់​ថា បញ្ហា​ដី​​សហគសហគមន៏នេះ​ កើត​​​មាន​​រាប់​ឆ្នាំ​មមកហើយ​ គឺ​យ៉ាង​​តិច​៥ឆ្នាំ​ ដែល​​ប្រជា​ជន​ភូមិ​​ដើម​មៀន​តវ៉ា​​រក​យុត្តិ​ធម៌​​​​ ។ ប៉ុន្តែ​​ យុត្តិ​ធម៌​ដូច​នៅ​​ជើង​មេឃ​ ព្រោះ​សុខៗស្រាប់​តែ​ធ្លាក់​ក្នុង​​កណ្តាប់​ដៃ​​ ឧកញ៉ា​ អុឹង ប៊ុន​ហ៊ូវ​ ទៅ​វិញ​ ។
ឧកញ៉ា​ អុឹង ប៊ុន​ហ៊ូវ​ ជំនាញណាស់ខាង វិនិយោគរបៀបៗនេះ ជាមួយភាពក្តៅក្រហាយរបស់ប្រជាពលរដ្ឋ ដួច្នេះប្រជាពលរដ្ឋ មានជំនឿលើ សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋជាង៣០០គ្រួសារ កំពុងតវ៉ានេះ។
អង្គភាព”នគរដ្រេហ្គន” នឹងរងចាំការបកស្រាយណាមួយដោយជាក់លាក់ពី ឧកញ៉ា​ អុឹង ប៊ុន​ហ៊ូវ​ ដើម្បីអោយប្រជាពលរដ្ឋបានដឹង សង្គមមើលឃើញពី យុត្តិធម៌សង្គម៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print