ការលើកកម្ពស់ ការយល់ដឹងជាសាធារណៈ ស្តីពីការគ្រប់គ្រងសំរាម និងសំណល់រឹង ក្នុងខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌមានជ័យ នៅវេលាម៉ោង ០៩ព្រឹកថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០២១នេះ បានរៀបចំសិក្ខាសាលាអប់រំក្រោមប្រធានបទ “ការលើកកំពស់ការយល់ដឹងជាសារធារណៈ ស្តីពីការគ្រប់គ្រងសំរាម និងសំណល់រឹង ក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ។

ក្នុងកិច្ចប្រជុំនោះដែលមានការចូលរួមពី៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ,លោក ប្រាំង សុផល នាយករដ្ឋបាល ខណ្ឌមានជ័យ, លោកស្រី ហួត ឃីម នាយិការងរដ្ឋបាលខណ្ឌមានជ័យ, លោក លោកស្រី ចៅសង្កាត់ទាំង៧, ភ្នាក់ងារអនាម័យសង្កាត់ទាំង៧ ,លោក លោកស្រី មេភូមិ (ក្នុង១សង្កាត់ ១នាក់), លោក លោកស្រី អាជីវករ (ក្នុង១សង្កាត់ ១នាក់)។

នាឱកាសនោះដែរ លោកអភិបាល បានមានប្រសាសន៍ថា តាមរយៈសិក្ខាសាលាអប់រំដ៏មានសារៈសំខាន់នេះ គឺជាសក្ខីភាពនៃការចូលរួមចំណែកដ៏មានតម្លៃ ក្នុងដំណើរការផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងមូលដ្ឋានស្ដីពីបញ្ហាបរិស្ថាន កម្មវិធីប្រមូលសំរាម និង កំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាប្រមូលសំរាម និងសំណល់រឹងជូនដល់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញនិយាយជារួម និងនិយាយដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅក្នុងខណ្ឌមានជ័យ។

លោកអភិបាលបានបន្តទៀតដែរថា តាមរយៈការធ្វើកំណែទម្រង់ការគ្រប់គ្រងសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញ ដែលជាគំនិតផ្ដួចផ្ដើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីដើមខ្សែ រហូតដល់ចុងខ្សែ យើងទទួលបានលទ្ធផលគួរជាទីមោទនៈ និងអំណរសាទរពីសំណាក់ប្រជាពលរដ្ឋ ទាំងអស់ក្នុងរាជធានីភ្នំពេញ ដោយក្នុងនោះមានក្រុមហ៊ុនឯកជនចំនួន០៣ បានកំពុងធ្វើប្រតិបត្តិការ ប្រមូលសំរាម និងសំណល់រឹងក្នុងរាជធានីភ្នំពេញ រួមមាន៖
១. ក្រុមហ៊ុន Cintri Cambodia
២. ក្រុមហ៊ុន Mizuda Sinitation
៣. ក្រុមហ៊ុន ៨០០ Super ។ ចំណែកឯ ក្រុមហ៊ុនស៊ីនទ្រី(ខេមបូឌា)បាន ដេញថ្លៃឈ្នះក្នុងតំបន់០៣ រួមមានខណ្ឌចំនួន០៤ គឺ ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និង ខណ្ឌច្បារអំពៅ។

ក្រោយពីបញ្ចប់សិក្ខាសាលាអប់រំផ្សព្វផ្សាយរួចមក លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ តំណាងលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ថតរូបអនុស្សាវរីយ៍ និង ប្រគល់ធុងសំរាមទៅលោក លោកស្រី ចៅសង្កាត់ និងតំណាងសង្កាត់ទាំង ៧ នៅធុងសំរាម ក្នុង១សង្កាត់ ៥ធុង សំរាប់យកទៅដាក់តាមកន្លែងប្រជុំជន សាលារៀន វត្តអាមរាម និង តាមផ្សារ និង តាមតំបន់ផ្លូវសាធារណះជាដើម៕

...

ដោយ៖ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print