មកដឹងពីសមត្ថភាពម្ចាស់ម្កុដ Miss Universe 2021 នាង Harnaaz Sandu មកពីប្រទេស ឥណ្ឌា ហើយអ្នកពិតជាស្ញប់ស្ញែងនាង

ចែករំលែក៖

អរន្តរជាតិ៖ ក្រោយពីធ្វើការប្រកួតយ៉ាងស្វិតស្វាញអស់រយះពេលជាច្រើនសប្តាហ៍ចុងសប្តាហ៍មុនឮនេះកម្មវិធីប្រកួតសម្រេស់លំដាប់ពិភពលោកបានបញ្ចប់ហើយ ដោយក្នុងម្ចាស់ Miss Universe 2021 គឺបានទៅលើបវរកញ្ញា តំណាងប្រទេសឥណ្ឌា នាង Harnaaz Sandu ។ឥឡូវនេះយើងក្រឡេកមកមើលអំពីសមត្ថភាព ចំណេះដឹងរបស់នាងវិញម្តងដែលលោកអ្នកដឹងហើយពិតជាស្ញប់ស្ញែង និងសរសើរថា នាងពិតជាសាកសមទៅនឹងតំណែងមួយនេះជាក់ជាមិនខាន។
នាងHarnaaz Kaur Sandhu កើតនៅថ្ងៃទី ៣ ខែមីនាឆ្នាំ ២០០០ មានកំពស់ ១.៧៥ម៉ែត្រ ហើយនាង គឺជាតារាបង្ហាញម៉ូត និងជាបេក្ខនារីជនជាតិឥណ្ឌាទី៣ហើយ ដែលបានគ្រងមកុដបវរកញ្ញាចក្រវាល ។ នាងធ្លាប់បានគ្រងមកុដ Miss Diva 2021 ។ ក្រៅពីណេះSandhu ធ្លាប់បានគ្រងមកុដ Femina Miss India Punjab 2019 ហើយត្រូវបានដាក់ជាបេក្ខភាពពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងកម្មវិធី Femina Miss India 2019។
Sandhu កើត និងធំធាត់នៅ Chandigarh ក្នុងគ្រួសារ មួយដែល នាងបានចូលរៀននៅសាលារដ្ឋ Shivalik និងមហាវិទ្យាល័យរដ្ឋាភិបាលក្រោយឧត្តមសិក្សាសម្រាប់ក្មេងស្រី ទាំងនៅ Chandigarh ។ នាងចេះភាសា Punjabi, ភាសា ហិណ្ឌូ និងភាសារអង់គ្លេស ។ងាកមកមើលអំពីចម្លើយរបស់នាងទៅកាន់គណកម្មការវិញមុនេះពេលគ្រង់មកុដដែលវាបានឆ្លុះបញ្ចាំងពីសមត្ថភាពចំណេះដឹងទូទៅយ៉ាងទូលំទូលាយ ពោលគឺការឆ្លើយសំនួរនៃការប្រកួតនេះ ប្រៀបដូចជាតែងសេចក្តីយ៉ាងដូច្នេះដែរ ដោយមានឃ្លា ផ្តើម តួ និងបញ្ចប់ ។
គួរបញ្ជាក់ដែរថា កម្មវិធី ប្រកួត Miss Universe 2021 លើកទី ៧០ គឺបានធ្វើឡើងនៅទីក្រុង អ៊ីឡាត ប្រទេសអ៊ីស្រាអែល ហើយកម្មវិធីនេះបានចាប់ផ្តើមមប្រកួត កាលពីដើមខែធ្នូ ជាមួយនឹងបេក្ខភាពចូលរួមប្រកួតប្រមានជា ៨០ ប្រទេសបានចូលរួម ។ សម្រាប់វគ្គ ៥នាក់ចុងក្រោយ មានដូចជា ប្រទេសឥណ្ឌា ប្រទេសអាហ្វ្រិកខាងត្បូង ប្រទេស ប៉ារ៉ាហ្គាយ ប្រទេសកូឡំប៊ី និងប្រទេស ហ្វីលីពីន។ សម្រាប់លទ្ឋប្រកាសចុងក្រោយ ៣នាក់ ចំណាត់ថ្នាក់លេខ 3 ឬក៏ 2nd Runner-Up បានទៅលើ កញ្ញាឯកមកពីប្រទេសអាហ្វ្រិកខាងត្បូង ចំណាត់ថ្នាក់លេខ 2 ឬក៏ 1st Runner-Up បានទៅលើ កញ្ញាឯកមកពីប្រទេសប៉ារ៉ាហ្គាយ ហើយសម្រាប់ចំណាត់ថ្នាក់លេខ ឬក៏ the winner បានទៅលើប្រទេស ឥណ្ឌា នាង Harnaaz Sandu តែម្តង៕


ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print