លោក​ ជិន ម៉ាលីន អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ តាមប្រព័ន្ធអនឡាញហ្ស៊ូម (Zoom) របស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​តាមការបញ្ជាក់ពី​លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អនុប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងយុត្តិធម៌ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅរសៀល​ថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ​ថា៖​ លោកបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ តាមប្រព័ន្ធអនឡាញហ្ស៊ូម (Zoom) របស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។

លោក​ ជិន​ ម៉ាលីន​ បានបញ្ជាក់បន្ថែមថា​ ក្នុងកិច្ចប្រជុំនេះ ត្រូវបានអញ្ជើញចូលរួមពីសំណាក់ សមាជិកគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ប្រធានក្រុមការងារកំណែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួង​ ,ស្ថាប័ន និងអភិបាល​ ,អភិបាលរង រាជធានី​និងខេត្ត សរុបចំនួន ១៤៥រូប ដែលពិភាក្សាលើរបៀវារៈចំនួន ៣ ដូចខាងក្រោម៖

*១.ការពិភាក្សាលើសេចក្តីព្រាងកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ​។

*២.ការបង្ហាញពីការកសាងប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការស៊ីវិលតាមប្រព័ន្ធព័ត៌មានវិទ្យា​។

*៣.បញ្ហាផ្សេងៗ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print