តាប៊ុយ រងការរិះគន់ខ្លាំងពីអ្នកលេងបណ្តាញសង្គម ករណីស្រវឹងបើកបរខុសច្បាប់ហើយមកLive រិះគន់រឿងគេទារសំណងច្រើន

ចែករំលែក៖

ភ្នំពេញ៖ ពិតជាធ្វើឲ្យគេបន្តមកចាប់អារម្មណ៍ទៅលើករណីនៃគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កដោយអតីតពិធីករ និងជាអ្នកផលិតកម្មវិធីល្បីឈ្មោះលោក តាប៊ុយដែលបានបើកបរក្នុងស្ថានភាពស្រវឹងរហូតបើកទៅបុករថយន្តព្រូសមួយគ្រឿងរួចព្យាយាមបើករត់គេចនោះ ។ ករណីនេះបានក្លាយជាប្រធានបទក្តៅគគុកសម្រាប់មហាជនវែកញែកពេញបណ្តាញសង្គមក្រោយពីយប់ថ្ងៃទី១៤ ខែធ្នូនេះ សិល្បកររូបនេះបានចេញមុខធ្វើការLive វីដេអូដោយបានលើកឡើងរិះគន់ទៅកាន់ភាគីម្ខាងទៀតអំពីការមិនពេញចិត្តនឹងការទាមទាសំណងរហូតដល់ជាង២ពាន់ដុល្លារអាមេរិកនោះ ។
ការរិះគន់ត្រឡប់ទៅកាន់ម្ចាស់រថយន្តព្រូសនោះបានបង្កើតឲ្យមានការរិះគន់ខ្លាំងៗពីអ្នកលេងបណ្តាញសង្គមព្រោះតែគេដឹងថា ករណីនៃការបើកបរក្នុងស្ថានភាពស្រវឹងនោះគឺជារឿងខុសច្បាប់ហើយ ហើយមកធ្វើការLive វីដេអូរឿងគេទាមទារសំណងច្រើនទៅវិញ។ អ្នករិះគន់លើកឡើងដែរថា នេះសំណាងបើករថយន្តទៅបុករថយន្ត ចុះបើបើកទៅបុកម៉ូតូតើអ្នកជិះនឹងមានគ្រោះថ្នាក់អ្វី ហើយការលើកឡើងប្រៀបធៀបអំពីប្រភេទរថយន្តគឺជារឿងមួយដែលមិនសមទំនងផងដែរ។ មានការលើកឡើងដោយភ្ជាប់ទៅនឹងការប្រឈមទៅនឹងផ្លូវច្បាប់ចំពោះការណីនៃការបើកបរដោយស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានជាតិអាល់កុលពី ០.៤០ មី.ក្រ/១លីត្រខ្យល់ រហូតដល់ ០.៨ ក្រ./១លីត្រឈាម ជននោះត្រូវផ្ដន្ទាទោសពន្ធនាគារពី ៦ថ្ងៃ ទៅ ៦ខែ ឬ/និងពិន័យជាសាច់ប្រាក់ពី ២៥,០០០រៀល ទៅ ១,០០០,០០០រៀល។

គួរបញ្ជាក់ដែរថាមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីករណីនៃអតីតពិធីករ ទូរទស្សន៍My TV លោក តាប៊ុយ បានបើកបុករថយន្តដែលគេកំពុងឈប់ស្តុប យ៉ាងពេញទំហឹងហើយលោកព្យាយាមបើករត់គេចមិនទទួលខុសត្រូវ ដែលហេតុការនេះបានកើតមានឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ អតីតពិធីករ លោក តាប៊ុយ បានបើករថយន្ត Rang Rover ដែលស្ថិតក្នុងស្ថានភាពស្រវឹងជោគ បានបើករថយន្តទៅបុកគូទរថយន្តព្រូសមួយគ្រឿងដែលកំពុងឈប់ស្តុប BKC យ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំផ្នែកខាងក្រោយ ហើយបានព្យាយាមរត់គេចមិនទទួលខុសត្រូវ ដែលស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។បើយោងតាម ម្ចាស់រថយន្តព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2AH-7048 បានឲ្យដឹងថា រថយន្តរបស់គាត់បានឈប់ស្តុប ស្រាប់តែមានរថយន្តដែលពាក់ស្លាកលេខ 2BK-8809 មកបុកគូទរថយន្តរបស់គាត់ពីក្រោយពេញទំហឹង ពេលនោះគាត់ក៏បានចុះមកនិយាយគ្នា និងចង់លើកទូរសព្ទមកថតទុកជាឯកសារ ប៉ុន្តែអ្នកបើកបរដែលគេស្គាល់ថាជា តាប៊ុយ បានព្យាយាមបើករថយន្តគេចចេញពីកន្លែងកើតហេតុ រហូតធ្វើឲ្យគាត់បើកដេញតាមរហូតដល់ផ្លូវ សហពន្ធ័រុស្សី ទើបកាក់បានតែម្តង និងបានចចារដោយភាគីតាប៊ុន ព្រមព្រាងក្នុងការសងថ្លែជួសជុលរថយន្តខែលខូចខាតនោះជូនភាគីម្ខាងទៀត រហូតលេចចេញរឿងរ៉ាវថ្លៃជួលជុលរថយន្តលើសលប់ទៅវិញ៕

...


ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print