អភិបាលខណ្ឌបឹងកេងកង បន្តចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលខ្វះខាតចំនួន ៣០គ្រួសារ នៅភូមិ២ និង៣ សង្កាត់បឹងកេងកងទី២

ចែករំលែក៖

ភ្នំពេញ​៖​ បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​រដ្ឋបាលខណ្ឌបឹងកេងកង នៅរសៀល​ថ្ងៃព្រហស្បតិ៍ ១២ កើត ខែមិគសិរ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ​ បានឱ្យដឹងថា​ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានបន្តចុះចែកអំណោយជូន ដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតចំនួន ៣០គ្រួសារ ក្នុងភូមិ២ និង៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

នាឱកាសនោះ​ លោកអភិបាលខណ្ឌបឹងកេងកង​ ក៏សូមបងប្អូនបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា” ៣កុំ ៣ការពារ”។

ជាក់ស្ដែង​អំណោយ​ខាងលេីនេះ​រួមមាន៖
-អង្ករ ១០គីឡូ
-មី ចំនួន ១០កញ្ចប់
-អំបិលមួយកញ្ចប់
-ម៉ាស ចំនួន០១កញ្ចប់
-ត្រីខ ចំនួន០២កំប៉ុង
-ទឹកដោះគោខាប់ ចំនួន១កំប៉ុង
-តែចំនួន០១កញ្ចប់៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print