ផ្ទះល្វែងស្តុកទំនិញមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ

ចែករំលែក៖

ភ្នំពេញ​៖​ ផ្ទះមួយល្វែងដែលសម្រាប់ស្តុកទុកទំនិញត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍កាលពីវេលាម៉ោង១២និង២០នាទីរសៀលថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០២១​ នៅចំណុចផ្ទះលេខ៤៤J៣សិ្ថតនៅផ្លូវបេងតុងលេខ៣៨E៤ ភូមិត្រពាំងល្វា២ ក្រុម១សង្កាត់កាកាបទី១ខណ្ឌពេាធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញមានផ្សែងហុយចេញពីផ្នែកខាងក្នុងភ្លាមនោះក៏កេីតជាអណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅភ្លាមនោះបងប្អូនប្រជាពលរដ្ឋបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រេីនបំពង់ដេីម្បីបាញ់ពន្លត់តែដោយសារមិនអាចគ្រប់គ្រងបានដោយអណ្តាតភ្លេីងកាន់តែឆេះខ្លាំងៗទេីបរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។

សមត្ថកិច្ចបានឱ្យដឹងថា​ ម្ចាស់ទីតាំងឈ្មោះ: លី ឃុន ភេទ ប្រុស អាយុ៤០ឆាំ្ន​ មុខរបរ: លក់គ្រឿងសោ្នរ។
ចំពោះមូលហេតុនៃការឆាបឆេះបណ្តាលមកពី ឆ្លង់ចរន្តអគិ្គសនី។
ផ្ទះលែ្វងខាងលេីមាន ទំហំ ទទឹង៤ម៉ែត្រ​ និងបណ្តោយ១៦ម៉ែត្រ។ចំពោះខូចខាតសម្ភារៈ:ឆេះផ្ទះអស់១លែ្វង នឹងរាលដាលដល់ផ្ទះចំនួន ២ល្វែង បណ្តាលឱ្យរងការខូចខាត។

ក្នុងរង្វង់ប្រតិបត្តិការបង្ការគ្រោះអគ្គិភ័យខាងលេីសរថយន្តការិយាល័យបង្ការគ្រោះ​អគ្គិភ័យ​ :​ ចំនួន ២២គ្រឿង​ ប្រេីប្រាស់ទឹកអស់ ៤៤ឡាន ស្មើរនឹង ១៧៦ម៉ែត្រគូប ។
រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន សើ្មនឹង ១២ម៉ែត្រគូប៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print