តុលាការឃុំខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធបទល្មើស ខ្ចីលុយដើម៥មុឺនដុល្លារឡើងលុយការដល់៩មុឺន

ចែករំលែក៖

ភ្នំពេញ ៖ ចៅក្រមសាលាដំបូង លោក ម៉ម ច័ន្ទវណ្ណៈ នាល្ងាចថ្ងៃទី ១៦ធ្នូ ឆ្នាំ២០២១នេះ បាមចេញដីកាសម្រេចឃុំខ្លួនស្ត្រីម្នាក់ដាក់ពន្ធនាគារក្រោមការចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត ពាក់ព័ន្ធនិងការខ្ចីលុយចងកាប្រាក់ដាក់ប្លង់ដីបញ្ចាំ ពីប្រាក់ដើម៥មុឺនដុល្លាររហូតដល់ឡើងកាប្រាក់ដល់៩មុឺនដុល្លារ ។

ជនត្រូវចោទដែលចៅក្រមតុលាការដ៏មហិមាសម្រេចឃុំខ្លួនឈ្មោះ អោម ចាន់ណា អាយុ៤២ឆ្នាំ មានមុខរបរជាអ្នកលក់បាយ ម្ហូប មានទីលំនៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។

ស្ត្រីឈ្មោះ អោម ចាន់ណា ត្រូវបាននគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញចាប់ខ្លួនតាមដីកាបង្គាប់របស់ចៅក្រមតុលាការឈ្មោះ ម៉ម ចាន់វណ្ណៈ ហើយត្រូវបានបញ្ជូនមកកាន់សាលាដំបូងនៅថ្ងៃទី ១៦ធ្នូនេះ ។ ក្នុងនោះក្រោយពីធ្វើការសាកសួរចប់ ចៅក្រមសើបសួរបាមចេញដីកាឃុំខ្លួនជនត្រូវចោទភ្លាម តាមដីកាបង្គាប់អោយឃុំខ្លួនលេខ ៩១៤៨ ឋ ដឃដ ចុះហត្ថលេខាដោយចៅក្រម ម៉ម ចាន់វណ្ណៈ ក្រោមបទចោទប្រកាន់ រំលោភលើទំនុកចិត្ត ។

ពាក់ព័ន្ធនិងការឃុំខ្លួនជនជាប់ចោទ ប្រភពពីសាលាដំបូងបានអោយដឹងថា កាលពីសម័យមុនរោគកូវីដ១៩រាតត្បាត ឈ្មោះ អោម ចាន់វណ្ណៈ បានខ្ចីប្រាក់ពីជនជាតិវៀតណាមម្នាក់ចំនួន៥មុឺនដុល្លារដើម្បីរកសុី ក្រោមរូបភាពចងកាប្រាក់ដោយដាក់ប្លងដីបញ្ចាំមួយកន្លែងនៅសង្កាត់បាក់ខែងមានទំហំ៧ម៉ែតគុណនិង៥០ម៉ែត មានតម្លៃប្រហែល២០មុឺនដុល្លារនាពេលបច្ចប្បន្ន ។

ប្រភពបានអោយដឹងទៀតថា មុនដំបូងដំណើរការសងបំណុលទៀងទាត់ លុះដល់កូវីដចូលមកដល់ស្រាប់តែកូនបំណុលគ្មានប្រាក់បង់ការប្រាក់រហូតដល់សពថ្ងៃជាហេតុធ្វើអោយកាប្រាក់ឡើងដល់៤មុឺនដុល្លារ បូកទាំងប្រាក់ដើម៥មុឺនទៀតសរុបបំណុលឡើងដល់៩មុឺនដុល្លារ ឈ្មោះ អោម ចាន់ណា គ្មានមធ្យោបាយសង ក៏ទៅសុំប្លងដីពីម្ចាស់បំណុលដើម្បីដាក់បញ្ចាំនៅធនាគារយកប្រាក់មកសង តែម្ចាស់បំណុលមិនព្រមព្រោះចង់បានដីដែលកូនបំណុលបញ្ចាំនោះដាច់តែម្ដង ក៏ប្ដឹងមកតុលាការចាប់ខ្លួនឈ្មោះ អោម ចាន់ណា ដាក់ឃុំតែម្ដង ដើម្បីដាក់សម្ពាធ ៕

...

ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print