រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ ត្រូវបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ ត្រូវបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២១ ។

      ដូចមានខ្លឹមសារខាងក្រោម ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័ន ឯកជនទាំងអស់ ជ្រាបថា បច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ កំពុងទទួលការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង រាជធានីភ្នំពេញ សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២១។

ចំពោះបងប្អូនប្រជាពលរដ្ឋដែលខកខានមិនបាន បង់ថ្លៃសេវាប្រមូលសំរាមសម្រាប់ខែសីហា និងខែមុនៗ កន្លងមក ក្នុងឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្ត វិធានការដោយកត់ត្រាជាបំណុលរួចហើយ។ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តប្រកាន់យកភាពអត់ធ្មត់មិនអនុវត្ត វិធានការរដ្ឋបាល និងច្បាប់ ដោយនៅតែទុកឱកាសឱ្យបងប្អូនប្រជាពលរដ្ឋជាអាជីវករ ពាណិជ្ជករ សិប្បករ ធុរៈជន ភ្ញាក់រលឹក និងរួសរាន់បង់ថ្លៃសេវាប្រមូលសំរាម សំណល់រឹង ឱ្យបានទាន់ពេលវេលាកំណត់ ដោយឡែក ចំពោះ ថ្លៃសេវាប្រមូលសំរាមខែវិច្ឆិកា ឆ្នាំ២០២១ ត្រូវកំណត់នៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

      ចំពោះនីតិវិធីនៃការបង់សេវាប្រមូលសំរាម និងសំណល់រឹងរាជធានីភ្នំពេញ សូមប្រើប្រាស់លេខសំគាល់ អតិថិជនID (មានក្នុងវិក្កយបត្រអគ្គិសនីកម្ពុជា) តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬបញ្ជរទូទាត់នៅធនាគារអេស៊ីលីដា, ហត្ថា, កាណាឌីយ៉ា ក.អ, វឌ្ឍនៈ, ប្រៃសណីយ៍កម្ពុជា ក.អ, ABA, WING, AMK, FTB, Woori Bank, Phillip Bank, Prince Bank,CHIP MONG, ស្ថាបនា, ប្រាសាក់, អម្រឹត ឬតាមភ្នាក់ងារទូទាត់ផ្សេងៗទៀតដូចជា EMONEY, TrueMONEY, លីហួរវេរលុយ, DaraPay និងPiPay។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកសាលារាជធានីភ្នំពេញ ឬតាមទំព័រហ្វេសប៊ុកផ្លូវការ រដ្ឋាករស្វយ័តគ្រប់គ្រង សំរាម និងសំណល់រឹង រាជធានីភ្នំពេញ ឬតាមលេខទូរស័ព្ទ៖ ០៨១ ៦៤៦ ២២២/០១១ ៦៤៦២២២ ឦ

     ទទួលបានសេចក្តីជូនដំណឹងនេះ សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជន ទាំងអស់ នៅរាជធានីភ្នំពេញ មេត្តាជ្រាប និងអនុវត្តឱ្យមានប្រសិទ្ធភាព ៕

 

...

ដោយ ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print