ច្បាប់ស្តីពីការដាក់ទោសដល់អំពើហិង្សាផ្លូវភេទនៅក្នុងប្រទេសឥណ្ឌូនេសុីបានកក្រើកប្រទេសនេះ ក្រោយពីមានករណីរំលោភផ្លូវភេទលើសិស្សស្រីនៅក្នុងសាលាអន្តេវាសិកដ្ឋានសាសនា ត្រូវបានបែកធ្លាយ។ សារព័ត៌មាន SCNP នៅថ្ងៃទី ១៧ខែធ្នូ បានផ្សាយថា រយៈពេលជាច្រើនខែកន្លងមក ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ីបានផ្សាយជាច្រើនស្តីពីការរំលោភបំពានលើសិស្សស្រី ។ កន្លងមកមានស្ត្រីម្នាក់ធ្វើអត្តឃាតក្រោយពីត្រូវមិត្តប្រុសបង្ខំឱ្យយកកូនចេញ តែនាងមិនព្រម។ នៅក្នុងករណីមួយផ្សេងទៀត គ្រូបង្រៀននៅសាលាអន្តេវាសិកដ្ឋាន បានរំលោភបំពានសិស្សស្រីជាច្រើននាក់ ក្នុងនោះមានដល់ទៅ១៣នាក់មានផ្ទៃពោះ គិតចាប់តាំងពីឆ្នាំ២០១៦មកទល់ពេលនេះ។ ស្ត្រីរងគ្រោះមានអាយុចាប់ពី១៣ឆ្នាំរហូតដល់ទៅ២០ឆ្នាំ ក្នុងនោះមានសិស្ស៩នាក់បានសម្រាលកូនរួចរាល់។ លោក Herry Wirawan ជនល្មោភកាម ទទួលរងការចោទប្រកាន់តាមច្បាប់ការពារកុមារ។ ទោសនីមួយៗអាចជាប់គុក១៥ឆ្នាំ ហើយអាចកើនឡើងដល់ទៅ២០ឆ្នាំដោយសារតែជនដៃដល់ជាគ្រូបង្រៀន។ ការិយាល័យចៅក្រមជាន់ខ្ពស់ West Java បានប្រកាសថានឹងដាក់ទោសទៅតាមច្បាប់ទៅលើជនល្មើសតាមសំណើរបស់គ្រួសារស្ត្រីរងគ្រោះ។ លោក Diah Kurniasari Gunawan ប្រធានអង្គការការពារសិទ្ធិរបស់ស្ត្រីនិងកុមារបានបញ្ជាក់ថា ដល់ដៃដល់បានរំលោភបំពានទៅលើក្មេងស្រីដែលជាកុមារកំព្រា។ លោកបន្តទៀតថា សរុបមានស្ត្រីរងគ្រោះដល់ទៅ២១នាក់ រងការរំលោភបំពានផ្លូវភេទ ប៉ុន្តែក្នុងនោះមានកុមារតែ១២នាក់ប៉ុណ្ណោះ បានបញ្ជូនឈ្មោះឡើងទៅកាន់តុលាការ ៕ ដោយសាធី
រូបថត៖Reuters.