អូស្ត្រាលីលែងបិទខ្ទប់ទៀតហើយបើទោះបីមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ក៏ដោយ

ចែករំលែក៖

បើទោះបីករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសអូស្ត្រាលីកើនឡើងខ្ពស់ក៏ដោយ ក៏រដ្ឋាភិបាលប្រទេសនេះបានប្រកាសថា ស្ថានភាពនៃការឆ្លងគឺដូចជាការព្យាករណ៍ទុកជាមុន។ ដូច្នេះអូស្ត្រាលីបានត្រៀមលក្ខណៈប្រឈមមុខជាមួយការឆ្លងដោយមិនបិទខ្ទប់ទ្រង់ទ្រាយធំដូចមុនឡើយ។ មួយសប្តាហ៍កន្លងមក អូស្ត្រាលីមានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់។ នៅថ្ងៃទី១៣ខែធ្នូ ក្នុងរដ្ឋ New South Wales មានករណីឆ្លងកូវីដ-១៩ចំនួន៥៣៦នាក់ក្នុងរយៈពេល២៤ម៉ោង។ ចំណែកថ្ងៃទី១៧ខែធ្នូនេះ នៅក្នុងរដ្ឋនេះមានករណីឆ្លងដល់ទៅ២.២១៣នាក់ក្នុងរយៈពេល២៤ម៉ោងដូចគ្នា ។ ទាំងនោះបង្ហាញឱ្យឃើញថា ករណីឆ្លងបានកើនឡើងដល់ទៅ៤ដងក្នុងរយៈពេលតែ៥ថ្ងៃប៉ុណ្ណោះ។ បើទោះបីមានករណីឆ្លងកើនឡើងក្តីក៏ពលរដ្ឋអូស្ត្រាលីនៅតែចេញទៅខាងក្រៅច្រើនជាងមុនដែរ។ មិនត្រឹមតែនៅរដ្ឋ NSWទេ នៅរដ្ឋផ្សេងទៀតដូចជា Victoria ក៏មានករណីឆ្លងកើនឡើងដល់ទៅ១.៥០៣នាក់ក្នុងមួយខែ។ នៅថ្ងៃទី១៧ខែធ្នូ ក្រសួងសុខាភិបាលអូស្ត្រាលីបានប្រកាសថា បានរកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង នៅតំបន់ជាច្រើនក្នុងប្រទេស។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Morrison បានបញ្ជាក់ថា «បច្ចុប្បន្នយើងកំពុងស្ថិតនៅក្នុងដំណាក់កាលផ្សេងទៀតនៃកូវីដ-១៩ ។ ចំនួនពលរដ្ឋចាក់វ៉ាក់សាំងបានពីរដូសមានជាង៩០% ហើយមានពលរដ្ឋជាង១លាននាក់បានចាក់ដូសទីបីឬដូសជំរុញ៕ ដោយសាធី
រូបថត៖AAP.


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print