មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ដោយសារគ្រោះថ្នាក់រថយន្តនិងម៉ូតូបុកគ្នានៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងររហូតបាត់បងជីវិតនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសាររថយន្តនិងម៉ូតូបុកគ្នាខណៈបើកបរបញ្ច្រាស់ទិសគ្នា កាលពីវេលាម៉ោង១រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ នៅចន្លោះគីឡូម៉ែត្រ១២-២២ ស្ថិតក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះឈ្មោះមិត្ត សុធា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិត្រពាំងធំ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FG-1204 ឌុបប្រពន្ធចេញពីភ្នំពេញដើម្បីទៅស្រុកកំណើតនៅឯខេត្តព្រៃវែងលុះដល់ចំណុចកើតហេតុក៏បុកគ្នាពេញទំហឹងជាមួយរថយន្ដមួយគ្រឿងម៉ាកឡង់គ្រីស័រ៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2Z-8899 បើកបរដោយឈ្មោះនួន សាម៉េត ភេទប្រុស អាយុ៦៤ឆ្នាំជនជាតិខ្មែរ មានទីលំនៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំកាមន ក្នុងទិសដៅបញ្ច្រាស់គ្នាបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ រឺឯប្រពន្ធរងរបួសធ្ងន់ ចំណែកម៉ូតូខូចខាតទាំងស្រុង ឯរថយន្ដក្រឡាប់ធ្លាក់ជាយផ្លូវតែមិនបណ្ដាលឲ្យអ្នកបើកបររងរបួសនោះទេ៕

20160412080641 (1)

20160412080641 (3)

20160412080641

20160412080641 (2)

ដោយ៖ សុវណ្ណារ៉ា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print