បើកម៉ូតូបុករថយន្តឆ្លងផ្លូវបណ្ដាលឲ្យម៉ូតូឆេះខូចខាតទាំងស្រុងរីឯម្ចាស់ម៉ូតូរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ បើកម៉ូតូបុកគូថរថយន្តពីក្រោយ ខណៈកំពុងបើកឆ្លងផ្លូវ បណ្ដាលឲ្យម៉ូតូជាប់ក្រោមរថយន្តអូសប្រហែលចំងាយមួយគីឡូម៉ែត្រ ទើបធ្វើឲ្យម៉ូតូខ្ទាតចេញពីរថយន្តឆេះម៉ូតូខូចខាតទាំងស្រុង រីឯអ្នកបើកបររងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២១​ វេលាម៉ោង២២ និង១៥នាទី​ លេីកំណាត់​ផ្លូវ​ជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២១-២២ ស្ថិត​ក្នុង​ភូមិ​ស្លែងដីដុះ ឃុំព្រែកតាទែន ស្រុក​ពញាឮ​ ខេត្ត​កណ្ដាល​។
មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះជាអ្នកបើកបរម៉ូតូរបួសធ្ងន់ពុំទាន់ស្គាល់អត្តសញ្ញាណ។ ចំណែកភាគីខាងរថយន្តម៉ាក.FUSO ពណ៌ខៀវ ពាក់ស្លាកលេខ​ កំពង់ធំ3A-0172 សណ្តោងស៉ឺមីរ៉ឺម៉ក.ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 4A-9044 (អ្នកបើកបររត់គេចខ្លួន)។
ប្រភព​ដដែលបន្តថា នៅវេលា​ ថ្ងៃ​/ខែ​/ឆ្នាំ​ កេីតហេតុ​ខាងលេី​ មានរថយន្តមួយគ្រឿងម៉ាកFUSO ពណ៌ខៀវ ពាក់ស្លាកលេខ​ កំពង់ធំ3A-0172 សណ្តោងស៉ឺមីរ៉ឺម៉ក.ពណ៌ខៀវ ពាក់ស្លាមលេខភ្នំពេញ 4A-9044 បើកបរក្នុងទិសដៅ ពីជើងទៅត្បូង លុះបើកបរមកដល់ចំណុចកើតហេតុ បានបត់ទៅខាងឆ្វេងដៃ(ប្តូរចំណែកផ្លូវ.ក្នុងគោលបំណងទៅទិសខាងជើងវិញ ស្របពេលនោះ ក៏មានម៉ូតូ០១គ្រឿង​(មិនទាន់ស្គាល់អត្តសញ្ញាណ) កំពង់បើកបរមកពីទិសខាងជើងដែរនោះ បានមកបុករថយន្តដែលកំពុងបត់នោះតែម្តង ហើយបានអូសម៉ូតូជាប់ក្រោមរថយន្តចំងាយប្រហែលជាងមួយគីឡូម៉ែត្រ ម៉ូតូដែលរថយន្តអូសនោះបានខ្ទាតចេញពីក្រោមរថយន្ត ឆាបឆេះខូចខាតទាំងស្រុង ហើយរថយន្តក៍បានបើកបរបន្តទៅមុខទៀត ទើបបញ្ឈប់រថយន្តចតចោល ហើយអ្នកបើកបរគេចខ្លួនបាត់ ។
ចំពោះអ្នកបើកបរម៉ូតូដែលរងរបួស សមត្ថកិច្ច មិនទាន់ដឹងពីអត្តសញ្ញាណទេ។ចំណែកឯវត្ថុ​តាង​ម៉ូតូដែលឆាបឆេះនោះ ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាទែន.រីឯរថយន្តបានយកមករក្សាទុកនៅ អធិការដ្ឋាននគរបាល ដើម្បីបន្តនីតិវិធី ។
តាមសេចក្តីសន្និដ្ឋានរបស់សមត្ថកិច្ច :ករណីខាងលើនេះ បណ្តាលមកពីអ្នកបើកបរម៉ូតូ បើកបរ ធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន មិនបានពិនិត្យមើលស្ថានភាពឧបសគ្គនៅខាងមុខ អោយបានច្បាស់លាស់៕

...

ដោយ៖  ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print