បង្ហុយភ្លើង និងផ្សែង ឆ្អើរត្រីមិនប្រយ័ត្នឆេះរោង១ខ្នង ត្រីឆ្អើរជាង១០០០ចង្កាក់និងទូក.ង ២គ្រឿង

ចែករំលែក៖

ខេត្តកំពង់ឆ្នំាង៖ អគ្គិភ័យមួយបានបំផ្លាញរោងឆ្អើរត្រី និងសម្ភារប្រើប្រាស់គ្មានសល់ កាលពីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១
នៅចំណុចមាត់បឹង មុខវត្តសំរោង ស្ថិតក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារឆ្នោតបានឲ្យដឹងថា មុនពេលកើតហេតុម្ចាស់រោងត្រីឆ្អើរឈ្មោះ លី រ៉ុន និងប្រពន្ធឈ្មោះស៊ីម អ៊ូរ ស្នាក់នៅបណ្ដោះអាសន្នភូមិសង្កាត់ កើតហេតុខាងលើានដុតភ្លើងឆ្អើរត្រីដូចថ្ងៃធម្មតា។ ចៃដន្យថ្ងៃនេះមានខ្យល់បក់ខ្លាំងបង្កើតជាអណ្តាតភ្លើងធំឆេះពេញបន្ទុកពន្លត់មិនឈ្នះក៏ឆេះរាលដាលដល់រោងយ៉ាងសន្ធោសន្ធៅតែម្តង
។ ក្នុងករណីនេះ សមត្ថកិច្ចជំនាញបានចេញទៅធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងដោយប្រើប្រាស់ទឹកអស់ ៣រថយន្តទើបភ្លើងរលត់។
ប្រភពដដែលបានឲ្យដឹងទៀតថាអគ្គិភ័យនេះឆេះអស់រោងឆ្អើរត្រីធ្វើពីឈើ ប្រក់ស័ង្កសី ទំហំ ៥ម x ៧ម១ខ្នង ឆេះត្រីឆ្អើរជាង ១ពាន់ចង្កាក់ និង ឆេះទូក(ង) ចតនៅក្បែររោង អស់២គ្រឿង (១គ្រឿងឆេះប្រវែង ៦,៧០ម និង១គ្រឿងទៀត ឆេះប្រវែង ៤,៥០ម)។
មន្រ្តីជំនាញអះអាងថា ករណីនេះបណ្តាលមកពីការធ្វេសប្រហែស របស់ម្ចាស់រោង ដែលបង្ហុយភ្លើង និងផ្សែង ឆ្អើរត្រីលើចង្អើរមិនប្រុងប្រយ័ត្ន។
យ៉ាងណាសមត្ថកិច្ចជំនាញ បានអំពាវបងប្អូនដែលមានស្តុកត្រីឆ្អើរ ត្រូវដុតបង្ហុយត្រីកុំឱ្យខូចនោះសូមមេត្តាប្រុងប្រយ័ត្នឲ្យមែនទែនព្រោះរដូវនេះជារដូវរាំងស្ងួតងាយកើតមានអគ្គិភ័យណាស់៕

...

ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print