ភ្នំពេញ៖ លោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានឱ្យដឹងថា កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ នៅវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ៖ រំលោភលើទំនុកចិត្ដ (យកម៉ូតូ០១គ្រឿង) នៅចំនុចផ្ទះលេខ៤៥B ផ្លូវលេខ៤៥ ក្រុមទី៤៥ ភូមិ២ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ។
លោកអធិការ បានបន្តថា ជនសង្ស័យឈ្មោះ ញុិល រ៉ាភូ ហៅភូ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៤៦ ផ្លូវលេខ៣៤៨ ក្រុមទី៤៥ ភូមិ២ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង មុខរបរ៖ សន្ដិសុខ (ប្រើប្រាស់ថ្នាំញៀន)។ ចំណែកវត្ថុតាងចាប់យក៖ (គ្មាន)។
រីឯជនរងគ្រោះឈ្មោះ តាំង គីមឆេង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៤៥B ផ្លូវ៣៤៨ ភូមិ២ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង មុខរបរ៖ បុគ្គលិកក្រុមហ៊ុន ។
ដោយឡែកសម្ភារៈបាត់បង់៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ សេ៊រីឆ្នាំ២០១៧ ពាក់ផ្លាក់លេខ រតនគីរី 1E 4011 លេខតួ+លេខម៉ាសុីន M 9839824 ។
យោងតាមដំណើររឿង បានឱ្យដឹងថា មុនពេលកើតហេតុកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រហែល០៧និង០៥នាទី ជនសង្ស័យខាងលើបានខ្ចីម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ សេ៊រីឆ្នាំ២០១៧ ពាក់ផ្លាក់លេខ រតនគីរី 1E 4011 របស់ជនរង គ្រោះនៅចំនុចផ្ទះលេខ៤៥B ផ្លូវលេខ៤៥ ក្រុមទី៤៥ ភូមិ២ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង (កន្លែងកើត ហេតុ) ដើម្បីទៅទិញបារីជក់ បន្ទាប់មកជនសង្ស័យយកម៉ូតូរបស់ជនរងគ្រោះទៅអោយបក្ខពួកឈ្មោះង៉ែត លីហួរ ខ្ចីត ហើយយកគេចខ្លួនបាត់តែម្ដង។ លុះរហូតដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទី ជនរង គ្រោះបានចាប់ឃាត់ខ្លួនជនសង្ស័យ នាំប្រគល់អោយសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ ដើម្បីសាកសួរតែម្ដង។
បច្ចុប្បន្នជនសង្ស័យខាងលើ ឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ដោយ៖ស តារា