ថៃអាចនឹងអនុម័តឱ្យអ្នកទេសចរអន្តរជាតិធ្វើចត្តាឡីស័កឡើងវិញ

ចែករំលែក៖

នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសុខាភិបាលថៃ បានប្រកាសថា អាចនឹងអនុម័តឱ្យអ្នកទេសចរបរទេសធ្វើចត្តាឡីស័កជាថ្មីឡើងវិញ ដោយបារម្ភពីការឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Anutin Charnvirakul បានឲ្យដឹងថា សំណើធ្វើចត្តាឡីស័កជាថ្មីឡើងវិញដល់អ្នកទេសចរបានចាក់វ៉ាក់សាំងរួចរាល់។ ជាមួយគ្នានេះដែរអ្នកទេសចរនឹងត្រូវធ្វើដំណើរកម្សាន្តនៅទីតាំងច្បាស់លាស់ មិនអាចដើរកម្សាន្តតាមតែចិត្តនោះឡើយ។ កាលពីថ្ងៃទី១៩ខែធ្នូ ក្រសួងសុខាភិបាលថៃ បានប្រកាសការសម្រេចហាមប្រាមធ្វើដំណើរដល់ប្រទេសចំនួន១០បន្ថែមទៀតដែលមានករណីឆ្លងកូវិដ-១៩ បំប្លែងថ្មីអូមីក្រុង ។ ការហាមប្រាមមានប្រសិទ្ធភាពចាប់ពីថ្ងៃទី២២ខែធ្នូ ក្នុងនោះមាន អាមេរិក អុីតាលី បែលហ្ស៊ិក អាល្លឺម៉ង់ ហុងគ្រី ម៉ារ៉ុក អេស្ប៉ាញ កាណាដា ស្វុីស និងតួកគី។ ប្រទេសទាំងនេះក៏ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អុីស្រាអែលផងដែរ។ ក្នុងពេលនេះដែរ ក្រសួងសុខាភិបាលថៃ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៥២៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន៣១នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដេរ៕ ដោយសាធី

...

រូបថត៖AFP/VNA.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print