ខេត្តរតនគិរី៖ បុរសម្នាក់បានស្លាប់ខណៈមានទំនាស់ជាមួយភាគីម្ខាងទៀតដោយជនដៃដល់ដើរទៅយកកាំបិតចុងស្រួចរួចចាក់ទៅលើជនងគ្រោះ។
ហេតុការណ៍ប្រើអំពើហិង្សាដោយចេតនានេះធ្វើឡើងកាលពីវេលាម៉ោង២ និង៥០នាទីរសៀលថ្ងៃទី១១ ខែមេសា ឆ្មាំ២០១៦ នៅចំណុចនិយាមកា ៧៨៥៧៦-៨៥១០៧ ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
ជនរងគ្រោះមានឈ្មោះ ម៊ី ឈាន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ កម្មករក្រុមហ៊ុន ហ័ងអាញ់ មានទីលំនៅភូមិតាហ៊ុយ ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ។ រីឯជនសង្ស័យឈ្មោះថន សំអឿន ហៅអាកូនមាន់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករក្រុមហ៊ុម ហ័ងអាញ់ មានទីលំនៅភូមិព្រែកដូង ឃុំព្រែកដូង ស្រុកពញាឮ ខេត្តកណ្តាល ស្លាប់មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
សមត្ថកិច្ចប្រាប់ថា មូលហេតុដែលមានអំពើហិង្សានេះកើតឡើងគឺបណ្តាលមកពីទំនាស់ពាក្យសម្ដីបន្តិចបន្តួចពេលកំពុងផឹកស៊ី។
បច្ចុប្បន្នសមត្ថកិច្ចកំពុងតាមចាប់ជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ រីឯសពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
ដោយ៖ វុទ្ធ