ឆ្លងចរន្តអគ្គិសនីឆេះរោងកម្មករស្នាក់នៅបុរី​ ប៉េង​ ហួត​ បឹងស្នោរផ្អេីលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ​ ៖​ មានករណីអគ្គីភ័យ​មួយកន្លែងបានកើតឡើងនៅចំណុចរោងកម្មករស្នាក់នៅបុរី​ ប៉េង​ ហួត​ បឹងស្នោរ សិ្ថតនៅភូមិវាលស្បូវ​ សង្កាត់វាលស្បូវ​ ខណ្ឌច្បារអំពៅ​ បង្កការភ្ញាក់ផ្អេីលដល់កម្មករដែលស្នាក់នៅ​ និងអាជ្ញាធរមូលដ្ឋានចេញរថយន្តពន្លត់អគ្គីភ័យបាញ់ទឹកពន្លត់ កាលពីវេលាម៉ោង​១២​ និង២០នាទី ថ្ងៃអង្គារ៍ ២រោច ខែមិគសិរ​​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១​ ។

​ ម្ចាស់ទីតាំងឈ្មោះ: សួង ចាន់ដិន អាយុ ៣៤ ឆ្នាំ​មុខរបរ​ អ្នកគ្រប់គ្រងរោងស្នាក់នៅរបស់កម្មករបុរិប៉ងហួត ។
​ សមត្ថកិច្ចជំនាញបានបញ្ចាក់ថា​ មូលហេតុនៃការឆាបឆេះនេះគឺបណ្ដាលមកពីឆ្លងចរន្តអគិ្គសនី ។​ ដោយប្រភេទសំណង់: រោងកម្មករឈេីប្រក់ស័ង្កសី ទំហំ ២០ម៉ែត្រ x ៦០ម៉ែត្រ​ ហេីយខូចខាតសម្ភារៈ:ឆេះរោងកម្មករស្នាក់នៅ​អស់​ចំនួន៤៤បន្ទប់ នឹងសម្ភារៈ​ប្រេីប្រាស់​ និងខោអាវរបស់កម្មករ​ និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។
​ ក្នុងហេតុគ្រោះអគ្គីភ័យនេះ​ មិនមានមនុស្សស្លាប់​ ឬរបួសនោះទេ​ ។ ដោយកម្លាំងសមត្ថកិច្ចជំនាញ​ និងអាជ្ញាធរមូលដ្ឋានសហការគ្នាប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យ​សរុបទាំង១៥គ្រឿង​ ហេីយពន្លត់ចប់​នៅម៉ោង​ ១៤​ និង១៥នាទី​ថ្ងៃខែឆ្នាំដដែល៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print