អុីស្រាអែលចាប់ផ្តើមចាក់វ៉ាក់សាំង ដូសទី៤ជូនពលរដ្ឋមានវ័យចាប់ពី៦០ឆ្នាំឡើង

ចែករំលែក៖

កាលពីថ្ងៃទី២១ខែធ្នូឆ្នាំ២០២១ អុីស្រាអែលបានប្រកាសថាបានចាក់វ៉ាក់សាំងដូសទី៤ជូនពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងហើយ ។ សកម្មភាពខាងលើកើតឡើងក្រោយពេលមានក្តីបារម្ភស្តីពីការឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មីមានប្រភពមកពីអាហ្វ្រិក អូមីក្រុង។

គណៈកម្មាធិការសុខាភិបាលអុីស្រាអែលបានប្រកាសថា ការចាក់វ៉ាក់សាំងដូសជំរុញទី៤ គឺទទួលបានការគាំទ្រពីនាយករដ្ឋមន្ត្រី Naftali Bennett ។ នាយករដ្ឋមន្ត្រីអុីស្រាអែល Naftali Bennett បានវាយតម្លៃខ្ពស់ចំពោះ សកម្មភាពរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបំប្លែងថ្មីអូមីក្រុង ដែលកំពុងរាលដាលនៅជុំវិញពិភពលោក។
នាយករដ្ឋមន្ត្រីអុីស្រាអែល បានអំពាវនាវដល់ពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងកាន់តែឆាប់កាន់តែល្អ ។ នាយករដ្ឋមន្ត្រី Naftali Bennett បន្តទៀតថា «សាររបស់ខ្ញុំគឺសូមកំុឲ្យខាតពេលវេលា នាំគ្នាទៅចាក់វ៉ាក់សាំង»។
ការសម្រេចចិត្តចាក់វ៉ាក់សាំងដូសទី៤ជូនពលរដ្ឋគឺក្រោយពេលអុីស្រាអែលមានករណីស្លាប់ដោយវីរុសបំប្លែងថ្មីអូមីក្រុង ជាលើកដំបូងក្នុងប្រទេសនេះ។ អ្នកស្លាប់គឺជាបុរសវ័យ៦០ឆ្នាំស្លាប់នៅថ្ងៃទី២០ខែធ្នូ ក្រោយពីរសប្តាហ៍ឆ្លងវីរុសអូមីក្រុង ដោយសារតែលោកមានជំងឺប្រចាំកាយផង។
ក្រសួងសុខាភិបាលអុីស្រាអែលបានប្រកាសថា មានករណីឆ្លងវីរុសបំប្លែងថ្មីអូមីក្រុងកើនឡើង៣៤០ នាក់ហើយ ៕ ដោយ៖សាធី


ស្ត្រី​ម្នាក់​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ក្នុង​ក្រុង Katzrin កាលពី​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ រូបថត៖ Times of Israel

...

រូបភាព៖ttxvn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print