មនុស្សស្នាក់នៅ ប្រទេសកម្ពុជាជិត ១៤,២លាននាក់ បានទទួលចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ គឺមានចំនួនច្រើនបំផុត !

ចែករំលែក៖

ភ្នំពេញ៖ សូមជម្រាបជូនពីមោទនភាពនៅកម្ពុជា គឺមានមនុស្សសរុបចំនួន ១៤,២៣៣,៨០៩នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការ ចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់ វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៦០៦,០៨០នាក់ និងអ្នកទទួលបានវ៉ាក់សាំងលើ ទី៣ ចំនួន ៣,១៨៥,៣៤៥នាក់។ នេះបើតាមរបាយ ការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូ ទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) ពីថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ដែល ផ្តល់ដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្រប ខណ្ឌទូទាំងប្រទេស បញ្ជាក់នៅថ្ងៃទី២២ ខែធ្នូនេះ។

បើតាមរបាយការណ៍ដែលផ្តល់ដោយ អនុគណៈកម្មការ តាមដាននិងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់ សាំងកូវីដ-១៩ នៅ ថ្ងៃអង្គារ ទី២១ ខែធ្នូ នេះលទ្ធផល នៃការចាក់វ៉ាក់សាំងធៀបនឹងគោលដៅ ១០លាននាក់ ដែលមានអាយុ១៨ឆ្នាំឡើង សម្រេចបាន ចំនួនសរុបចំនួន១០១,៣៦% ពលរដ្ឋមានអាយុ១២ឆ្នាំដល់ ក្រោម១៨ឆ្នាំបាន ៩៩,០១% កុមារពី៦ឆ្នាំដល់ ក្រោម១២ឆ្នាំសម្រេចបាន១០៥,០៣% និងកុមារ៥ឆ្នាំ សម្រេចបាន៩៧,៣៥% ។

សូមបញ្ជាក់ថា, វ៉ាក់សាំងដែលបានប្រើប្រាស់សម្រាប់ការចាក់ជូនប្រជាជន នោះរួមមាន៖ វ៉ាក់សាំងម៉ាកស៊ីណូហ្វាម បានចាក់ លើកទី១ សរុបចំនួន ៣,៦៧៦,៨៧៦ដូស ខណៈចាក់ លើកទី២អស់ ៣,៥១៩,៤១៦ដូស និងចាក់ លើកទី៣អស់ ៧៥,២១១ដូស។ វ៉ាក់សាំងម៉ាក AstraZeneca (Covishield) msomiruš សរុបចំនួន ១៦៥,៦០៨ដូស ខណៈចាក់លើកទី២អស់ ១៥៧,៧៣៦ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Japan) បានចាក់លើកទី១ សរុបចំនួន ១៨៤,០៦១ដូស ខណៈចាក់លើកទី២អស់ ១៧៦,៦៧៦ដូស និងចាក់លើកទី៣អស់ ៦៦៥,១៧៤ដូស។ វ៉ាក់សាំងម៉ាក AstraZeneca (UK) បានចាក់លើកទី១ សរុបចំនួន ៤៥២ដូស ខណៈ ចាក់លើកទី២អស់ ៨១ដូស និងលើកទី៣អស់ ៤១៤,៥០៧ដូស។ វ៉ាក់សាំងម៉ាកស៊ីណូវ៉ាក់បានចាក់ លើកទី១ សរុបចំនួន ៥,០៥៥,៣៥៣ដូស ខណៈចាក់ លើកទី២អស់ ៤,៨៧០,៣១១ដូសលើកទី៣អស់ ១,៨១៦,៧៧៣ដូស និងវ៉ាក់សាំងម៉ាក Janssen (Johnson&Johnson) បានចាក់ចំនួន ១,០៥៣,១៥១ដូស។ វ៉ាក់សាំងម៉ាក AstraZeneca (KR) បានចាក់លើកទី៣ សរុបចំនួន ១៩៧,៩៣៩ដូស៕ វ៉ាកសាំងម៉ាក Modema បាន ចាក់លើកទី៣ សរុបចំនួន ១៥,៧៤១ដូស។
សូមរម្លឹកថា, រាល់បណ្តាប្រទេសជាមិត្ត បានវាយតម្លៃខ្ពស់ ចំពោះការដឹកនាំ របស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខិតខំជម្រុញការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានបំផុត ឈានដល់បើកប្រទេសឡើងវិញ បិទព្រឹត្តិការណ៍២០ កុម្ភៈ៕

...


ដោយ: សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print